ព័ត៌មានជាតិ

ជនសង្ស័យ ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីចោរកម្ម

កំពង់ស្ពឺៈ នៅយប់ថ្ងៃទី១៦ ចូលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ មានចោរកម្មបានធ្វើសកម្មភាព គាស់ទ្វារតូបលក់ទូរសព្ទនៅចំណុចខាងជើងឈាងខាងកើត ផ្សារកំពង់ស្ពឺ ។

សម្ភារៈបាត់បង់៖ អស់ទូរស័ព្ទមួយចំនួនករណីខាងលើ កម្លាំងប៉ុស្តិ៍ និងជំនាញព្រហ្មទណ្ឌក្រុងច្បារមនធ្វើការស្រាវជ្រាវ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ធ្វើការឃាត់ខ្លួនមុខសញ្ញាសង្ស័យចំនួន ២នាក់។
១/ ឈ្មោះ ឈុំ មករា ហៅវែង ភេទប្រុស អាយុ ១៩ឆ្នាំ ទីលំនៅភូមិពេជ្រសង្វា ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
២/ ឈ្មោះ ទូច លីហ៊ួរ ភេទប្រុស អាយុ ១៩ឆ្នាំ នៅភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

កសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅតុលាការ៕

មតិយោបល់