ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំមិនអនុញ្ញាតឱ្យមានឡានដែលអត់ពន្ធជិះលើដងផ្លូវទៀតទេ ខណ:ឱសានវាទនៅសល់តែ៨ថ្ងៃទៀតនៃការអនុគ្រោះពន្ធ១០ភាគរយ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីម្តងទៀតថា “ខ្ញ៉ំមិនអនុញ្ញាតឱ្យមានឡានដែលអត់ពន្ធជិះលើដងផ្លូវទៀតទេ សូមអញ្ជើញទៅបង់ពន្ធឱ្យហើយសំរាប់អ្នកជិះឡានអត់ពន្ធក្រោមស្លាកនេះស្លាកនោះ។” នេះជាការថ្លែងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាល អគារសាលាជាតិគយ និង សារមន្ទីរគយ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៅថ្ងៃ២៣ ខែ ធ្នូ ឆ្នាំ ២០២១នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា “សូមអ្នកជិះឡានអត់ពន្ធ សូមទៅបង់ពន្ធឱ្យហើយ នៅសល់តែ ៨ថ្ងៃទៀតទេ ផុតថ្ងៃកំណត់នៃការផ្តល់១០ភាគរយហើយ។”

សម្តេចតេជោ ហ៊ុន សែន បានបន្តថា ចូលដល់ឆ្នាំ២០២២ គឺលែងផ្តល់ការលើកលែង ១០ភាគរយហើយ គឺត្រូវបង់ពន្ធពេញតែម្តង។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យមន្ត្រីគយ ត្រូវខិតខំប្រឹងប្រែអនុវត្តឱ្យបានល្អ មិនត្រូវឱ្យអ្នកជិះឡានអត់ពន្ធ ធ្វើរឿងច្រំដែលៗបានទៀតទេ៕

មតិយោបល់