ព័ត៌មានជាតិ

ឡសម្ងួតពោតមួយកន្លែងនៅខេត្តប៉ៃលិន ត្រូវអគ្គិភ័យឆេះទាំងយប់បណ្តាលឲ្យរងការខូចខាត

ប៉ៃលិន: យោងតាមផេក នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា
នៅវេលាម៉ោងប្រហែល ០១និង០០ នាទីយប់ថ្ងៃច័ន្ទ ១កើតខែ បុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែ មករា ឆ្នាំ ២០២២ មានករណីគ្រោះអគ្គិភ័យឆេះឡសម្ងួតពោត មួយបានកើតឡើងនៅក្នុងសៃឡូ ដែលស្ថិតនៅភូមិ ប៉ាងរលឹម សង្កាត់អូតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ម្ចាស់ឈ្មោះ ស៊ុន ឡាយ ហៅ តាប៉ោង ភេទប្រុស អាយុ ៥៥ ឆ្នាំ មានទី លំនៅ ភូមិប៉ាងរលឹម សង្កាត់អូតាវ៉ៅ ក្រុងប៉ៃលិន ខេត្ត ប៉ៃលិន ។

ការខូចខាត៖ -ពោតគ្រាប់ចំនួន ២០ តោន នឹងពុំមានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋឡើយ ។

ការចេញអន្តរាគមន៍ជួយសង្គ្រោះ កម្លាំងរបស់ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរាលខេត្តប៉ៃលិន ដឹកនាំកម្លាំងដោយលោក វរសេនីយ៍ទោ យ៉ន ជេដ្ឋា ស្នងការរងទទួលផែនគ្រប់គ្រង់ការងារ អាវុធគ្រឿងផ្ទុះបានចេញរថយន្តចំនួន ០៣ គ្រឿង សហការជាមួយកម្លាំងអធិការក្រុងប៉ៃលិន កម្លាំងប៉ុស្តិ៍រដ្ឋបាលអូតាវ៉ៅ និងកម្លាំងវេនប្រចាំបញ្ជា ដោយប្រើប្រាស់ទឹកអស់ចំនួន ០៤រថយន្ត ភ្លើងត្រូវបានពន្លត់ចប់នៅវេលាម៉ោង ០៣និង៣០ នាទីទៀបភ្លឺ ថ្ងៃខែឆ្នាំដដែល ៕

មតិយោបល់