គេហដ្ឋានថ្មីកំពុងសង់មួយកន្លែង ខណៈជាងផ្សារដែកមានផ្កាភ្លើង ប៉ះកម្ទេចក្រណាត់បណ្តាលឲ្យឆាបឆេះ

កណ្ដាលៈ នៅថ្ងៃចន្ទ ១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ០៨ និង៣០ នាទីព្រឹក ករណីអគ្គិភ័យភ្លើងឆេះផ្ទះចំនួន០១ខ្នង ដែលស្ថិតក្នុងភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល ម្ចាស់ផ្ទះរងគ្រោះ ឈ្មោះ ផាន់ វណ្ណី ភេទស្រី អាយុ ៣០ ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិ-ឃុំកើតហេតុ ។

សម្ភារៈខូចខាតរួមមានៈ ផ្ទះទំហំ ០៥×២៥ ម៉ែត្រ ដែលកំពុងធ្វើការសាងសង់ ធ្វើពីថ្មប្រក់ស័ង្កសីមានឡៅតឿ ខូចខាត ៥០% ក្នុងរង្វង់ផ្ទះបាយខាងក្រោយ និងមានស្តុបក្រណាត់ដេរធ្វើខ្នើយ ។

  • ម៉ូតូចំនួន ០១ គ្រឿង
  • កង់ចំនួន ០៣ គ្រឿង
  • សម្ភារៈផ្ទះបាយទាំងអស់
  • កម្ទេចក្រណាត់ដែលទុកធ្វើខ្នើយ
  • ម៉ស៊ីនដេរ ចំនួន ០២ គ្រឿង និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀត ។

មូលហេតុ៖ បណ្តាលមកពីជាងផ្សារដែក ពេលកំពុងផ្សារធ្វើអោយមានផ្កាភ្លើង ប៉ះជាមួយនឹងកម្ទេចក្រណាត់ ដែលស្តុកទុកនៅក្នុងឃ្លាំង បណ្តាលអោយឆេះតែម្តង ។

ប្រើប្រាស់រថយន្តអគ្គិភ័យ នៃការិយាល័យពន្លត់អគ្គិភ័យចំនួន ០១គ្រឿង រថយន្តអគ្គិភ័យអង្គរក្សចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២រថយន្ត រលត់ជាស្ថាពរនៅវេលាម៉ោង០៩និង៣០នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *