ព័ត៌មានសិល្បៈ និងកម្សាន្ត

ហេតុតែល្បី! ឈុតអាវដេកយប់របស់ Jin លក់ដាច់ខ្ទេចគ្មានសល់ត្រឹម ៦០វិនាទី

(កូរ៉េ)៖ Jin គឺជាសមាជិកដំបូង គេ របស់ BTS ដែល បាន ចេញ សម្ភារៈ ច្នៃផ្ទាល់ ហើយលទ្ធផល ដែក សម្រេចបានមាន ២ គឺ ឈុតគេង (Pajama)ដែល មាន ឈ្មោះ ថា «Good Day» និង «Bad Day» និងខ្នើយ ២ទៀត។

Jin គឺជា មនុស្សម្នាក់ ដែល ពេញទៅដោយភាព ច្នៃប្រឌិត ហើយគ្រប់គ្រឿង ដែល យកមកបង្កើតជាឈុតមួយៗគឺ សម្រិតសម្រាំង ខ្លាំង។ ក្នុងការ ផលិត លោក បាន ស្នើឲ្យរៀបក្រឡាគម្លាតធំៗ និងទំហំសមរម្យ កំណាត់សាច់ទន់ល្អដើម្បីផ្ដល់នូវផាសុកភាព ដល់អ្នកស្លៀក។ទោះជាយ៉ាងណា ឈុតគេង របស់ Jin ក៏ធ្វើឲ្យអ្នកគាំទ្រ មាន ការ ភ្ញាក់ផ្អើល ខ្លាំង ដែរ ពិសេស ទាក់ទងនឹង តម្លៃ ព្រោះ ក្នុង ១ឈុតថ្លៃដល់ទៅ ១១៩ ០០០វ៉ុន (ខ្ទង់ ៩៩,៣០ដុល្លារ)។

សម្រាប់ផលិតផល ថ្មី នេះ គឺ ត្រូវ បាន ទទួល ការ កុម្ម៉ង់ទុក មុននៅ ថ្ងៃទី០៥ ខែមករា ហើយតាម ការ ឲ្យដឹង នៅ ប្រទេសជប៉ុន ឈុត “Good Day” លក់ដាច់អស់ខ្ទេចមិនដល់ ៦០វិនាទីផង។ បើនិយាយពី Set ធំ ដែលមាន ឈុតគេង ២ ប្រភេទ និងខ្នើយវិញ គឺលក់ដាច់អស់ត្រឹម រយៈពេល ត្រឹមតែ ១,៥នាទីប៉ុណ្ណោះ។

នៅសហរដ្ឋអាមេរិក ឈុត “Good Day” លក់ដាច់អស់ត្រឹម រយៈពេល ៥នាទី ឯឈុតធំលក់អស់ក្នុងរយៈពេល ២៥នាទី។
នៅលើ Global Weverse Shop ឈុត “Good Day” លក់ដាច់អស់ក្នុងរយៈពេល ៦នាទី ឯឈុត ធំលក់ដច់អស់ក្នុងរយៈពេល ២០នាទី។

វាជា លទ្ធផលអស្ចារ្យ មិនធម្មតាឡើយ ហើយពិតជា សបញ្ជាក់ បន្ថែម ពីទំហំ នៃ ប្រជាប្រិយភាពរបស់ បុរស ម្នាក់នេះ ថា មាន ឥទ្ធិពលយ៉ាងណា?

 

មតិយោបល់