ខេមរៈ សិរីមន្ត ចុះពីឡាន Rolls Royce ជះលុយ ២០០០រៀល ទិញលៀសហាល

(ភ្នំពេញ)៖ លោក ខេមរៈ សិរីមន្ត បានចុះលើរថយន្តម៉ាកទំនើប Roll Royce ហើយទៅទិញលៀសហាល យ៉ាងសាមញ្ញៗធម្មតា ដែលនេះធ្វើ ឱ្យ មហាជនមិនតិចនោះទេបាននាំគ្នាសរសើរទៅកាន់ទង្វើលោកនោះ។

ដោយឡែក តារាប្រុសរូបនេះ បានបង្ហោះពីវីដេអូមួយបង្ហាញពីសកម្មភាពសាមញ្ញរបស់លោក ដែលចុះពីលើរថយន្តតម្លៃរាប់មុឺនដុល្លារ តែបែរជាចុះមកទិញលៀសហាលនៅតាមចិញ្ជើមផ្លូវ អស់១កំប៉ុង ២០០០រៀល ដោយលោកមិនខ្វល់ខ្វាយថាលោកជាតារាល្បីអ្វីនោះ បន្ថែមពីលើនេះ លោកឆ្លៀតជួបផ្សព្វផ្សាយអំពីលៀសហាល ឱ្យ មហាជនមកទិញលៀសនៅទីតាំងស្រុកពួក ខេត្តសៀមរាបនោះទៀតផង។

យ៉ាងណាមិញ ចំពោះមហាជនក៏បានសរសើរ ឥរិយា និងឬកពាររបស់ លោកខេមរៈ សិរីមន្ត ដែលមិនចេះឆ្មើងឆ្មៃនៅខាងក្រៅ ទោះបីជាលោកសល់ទ្រព្យសម្បត្តិរាប់លានក៏ដោយចុះ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *