ព័ត៌មានសិល្បៈ និងកម្សាន្ត

Piko-Taro ធ្វើឲ្យផ្អើល​អ្នកគាំទ្រនៅសឹង្ហបុរី​

ក្នុងព្រឹត្តិការណ៍ Anime Festival Asia ដែលធ្វើឡើងកាលពីថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៦ តារាចម្រៀងដ៏ល្បីពេញនិយម លោក Piko-Taro បានបង្កស្នាមញញឹម ដល់អ្នកគាំទ្រ​សឹង្ហបុរី​។​
ការបង្ហាញលើឆាក​ នាទឹកដី​សឹង្ហបុរី តារាចម្រៀង​ និងកំប្លែង​វ័យ ៥៣ ឆ្នាំរូបនេះ បានសួរទៅកាន់អ្នកគាំទ្រ​ថា តើអ្នកទាំង​អស់គ្នាមានប៊ិចទេ ? ហើយក៏ចាប់ផ្តើម​ឲ្យអ្នកគាំទ្រស្រែកច្រៀងតាមខ្លួន ផងដែរ ជាមួយបទ Pen-Pineapple-Apple-Pen ។​
បទ Piko-Taro បានអាប់ឡូត​ចូលយូធូប កាលពីខែសីហា ដោយមានអ្នកមើលជាង ៩១​លានដង ហើយក៏ជាប់​កំណត់ត្រា​ពិភពលោក ជា​បទ ដែលខ្លីជាងគេ នៅលើ US Billboard Hot 100 ។​
pikotaro1
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖

មតិយោបល់