ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្ងាត់ៗ តារាចម្រៀងរ៉ក់ ម៉ូលីកា ត្រៀមចូលរោងការ

បាត់មុខពីសិល្បៈមួយរយៈ អតីតតារាចម្រៀងរ៉ក់ កញ្ញា ម៉ូលីកា ជិតដល់ថ្ងៃចូលរោងការហើយ ដែលនេះ គឺជាដំណឹងល្អ បន្ទាប់ពីនាងក្លាយ ជាមនុស្សជោគជ័យ ក្នុងមុខជំនួញអនឡាញ។ នាងនឹងរៀបការនៅថ្ងៃទី១៨ ខែមករា ក្នុងឆ្នាំ២០២០នេះ។

អនាគតស្វាមីរបស់នាង គឺបុរសសង្ហារ ដែលនាងស្រទ្បាញ់ជាច្រើនឆ្នាំមកហើយ ដោយលោកក៏ជាអ្នកនៅពីក្រោយភាពជោគជ័យលើជំនួញផលិតផលថែរក្សាសម្រស់នោះផង។ លោកមានឈ្មោះ ហុង មានុន ហៅឆានុន គឺជាតារាសម្ដែង ដោយលោក និង កញ្ញា ម៉ូលីកា បានភ្ជាប់ទំនាក់ទំនងជាយូរមកហើយ។ សម្រាប់កម្មវិធីទាំងមូល នាង និង អនាគតស្វាមី គម្រោងនូវទឹកប្រាក់ខ្ទង់១០ ទៅ១៥ម៉ឺនដុល្លារឯណ្ណោះ។ តាមរយៈការអះអាងបែបនេះ បញ្ជាក់ថាពិធីមង្គលការរបស់ស្រីស្អាតម៉ូលីកា និងប្រុសសង្ហារឆានុន ត្រូវបានគេសន្និដ្ឋានថា មានទ្រង់ទ្រាយធំស្រដៀង នឹងមង្គលការតារា៣ដួង កាលពីឆ្នាំ២០១៩ គឺនាងឱក សុគន្ធកញ្ញា ,កែវ សីហា និសួស វីសា។ ទោះជាយ៉ាងណាម៉ូលីកា មិនដែលចង់ឲ្យគេប្រៀបធៀបមង្គលការ របស់នាងទៅតារាផ្សេងនោះទេ ដោយនាងធ្លាប់វាចារថា នឹងធ្វើទៅតាមសម្ថភាពដែលខ្លួនមាន។

កញ្ញា អឿន ម៉ូលីកា និយាយថា ដោយសារនាងជោគជ័យលើមុខជំនួញអនឡាញ ជាមួយគូស្នេហ៍ តាំងពីមុខរបរ ដើមទុន៣០០ដុល្លារ រហូតក្លាយម្ចាស់ជំនួញសែនដុល្លារ ទើបនាង និង គូស្នេហ៍ សម្រេចចិត្តរៀបការធំ។

គួរបញ្ជាក់ផងដែរថា កាលពី២៧ ខែធ្នូឆ្នាំ២០១៨ កញ្ញា ម៉ូលីកា បានសម្ពោធហាងរក្សារសម្រស់អិនខេ ម៉ូលីកា ប៊ីយូធី ត្រេឌីង ឯ.ក ចំណាយទុនដល់ទៅ១០ម៉ឺនដុល្លារ ដែលធ្វើឲ្យគ្រប់គ្នាស្រឡាំងកាំង។ យ៉ាងណាមិញ គេមិនទាន់ដឹងថា កញ្ញា ម៉ូលីកា នឹងអញ្ជើញអ្នកសិល្បៈច្រើនប៉ុណ្ណាឲ្យចូលរួមនៅឡើយទេ ដោយគ្រាន់តែមានការបង្ហើបថា នាងបានអញ្ជើញច្រើន៕

មតិយោបល់