ព័ត៌មានសិល្បៈ និងកម្សាន្ត

រូបរាង មុខមាត់ស្អាតដូច Davikah ប៉ុននេះហើយ! ប្រើប្រាស់របស់តម្លៃធូរថ្លៃល្មមៗ ស្អាតទៅណាអស់

(ថៃ)៖ ជាការពិត តារាសម្ដែងស្រីថៃ Mai Davikah ជាកំពូលតារាមួយរូបដែលមានប្រជាប្រិយភាព និងមានទីផ្សារការងារសិល្ប:ជោគជ័យខ្លាំងគួរឲ្យកត់សម្គាល់។ ពិសេស មិនថាការងារថតកុន ថតស្ពតពាណិជ្ជកម្ម គឺនាងពិតជាមមាញឹកច្រើន។

ជាមួយគ្នានេះដែរ បើទោះបីជាតារាស្រីរូបនេះ អាចរកចំណូលបានច្រើនពិតមែន ប៉ុន្តែ នាងហាក់មិនសូវប្រើប្រាស់ និងបង្ហាញរបស់របរសម្ភារនិយមដូចតារាដទៃប៉ុន្មាននោះឡើយ។

ជាពិសេស បើក្រឡេកមកមើលការនិយមតុបតែងខ្លួនរបស់ Davikah យើងឃើញថា ជារឿយៗនាងតែងតែស្លៀកពាក់សម្លៀកពាក់លូយឆាយ ម៉ូតប្លែកៗមិនធម្មតាដែរ ។ ហើយស្ទើរតែគ្រប់ឈុតទាំងអស់ គឺនាងស្លៀកបានយ៉ាងសម ស្អាតៗខ្លាំងតែម្ដង។ ប៉ុន្តែ ក្នុងនោះ បើតាមហ្វេនផេកមួយចំនួនបានស៊ើបដឹងពីតម្លៃនៃឈុតទាំងនោះ គឺវាមានតម្លៃធូរថ្លៃសមរម្យខ្លាំងមែន ឬអាចនិយាយបានថា សម្លៀកបំពាក់ខ្លះដែលនាងស្លៀកដែលមានតម្លៃថ្លៃបំផុត នោះគ្រាន់តែជាការ Sponsored ពីក្រុមហ៊ុន ដែលនាងថតផ្សាយឲ្យដូចជាម៉ាក Gucci ជាដើម៕

ទស្សនា រូបភាព ខាង ក្រោម ដើម្បីដឹងពីតម្លៃនៃឈុតនីមួយៗរបស់ Davikah៖

 

មតិយោបល់