កំពង់ចាមៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បន្ទាប់ ពី ទទួល បាន ព័ត៌មាន រាយការណ៍ ពី ប្រជាពលរដ្ឋ លោក ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ នគរបាល ខេត្តកំពង់ចាម ដោយ បានការ អនុញ្ញាត ពី ឯកឧត្តម វង្ស ប៊ុ ន វិសុទ្ធ ព្រះរាជអាជ្ញា នៃ អយ្យការ អម សាលាដំបូង ខេត្តកំពង់ចាម នៅ ថ្ងៃ ទី ១៥ ខែ មក រា ឆ្នាំ ២០២២ កម្លាំង សមត្ថកិច្ច ជំនាញ បាន បន្ត កិច្ច ប្រ តិ បន្ត ការ ស្រាវជ្រាវ ស្វែងរក បក្ខពួក និង បាន ធ្វើការ ឃាត់ខ្លួន ជនសង្ស័យ សរុប បាន ចំនួន ០៩ នាក់ បន្ថែម សរុប ចំនួន ១១ នាក់ ពាក់ព័ន្ធ បទល្មើស គ្រឿងញៀន ។
ជាមួយនឹង ការ ឃាត់ខ្លួន សមត្ថកិច្ច បាន ដកហូត វត្ថុ តាង រួម មាន ៖ ម្សៅ ក្រាម ពណ៌ ស សង្ស័យ ជា ថ្នាំ ញៀន ចំនួន ០៩ កញ្ចប់ និង ទូរស័ព្ទ ដៃ ចំនួន ០៩ គ្រឿង ។
ករណី នេះ កម្លាំង ជំនាញ បាន កសាង សំណុំរឿង បញ្ជូន ទៅ អយ្យការ អម សាលាដំបូង ខេត្ត ដើម្បី អនុវត្ត បន្ត តាម នីតិវិធី ៕



មតិយោបល់