ព័ត៌មានសិល្បៈ និងកម្សាន្ត

អាចទេ វណ្ណដា នឹងចេញ Album Skull ទី2 ឆាប់ៗនេះ?

(ភ្នំពេញ)៖ ថ្មីៗនេះ ពោលនៅទី១៦ ខែមករា ឆ្នាំ២០២២នេះ លោក វណ្ណដា បានធ្វើការផុសរូបនៅលើបណ្តេញសង្គម Instagram និងលើ Facebook Page ផ្លូវការរបស់លោក ជាមួយនឹងរូបភាពថ្មី ដែលបង្ហាញអំពីម៉ូដសក់ និងខ្សែកថ្មី របស់លោក។ ក្នុងការផុសរបស់លោក ក៏បានសរសេរថា New Look New chain និង emoji ក្បលខ្មោចរហូតដល់ទៅពីរ។ អ្នកគាំទ្រជាច្រើនមានការងឿងឆ្ងល់ ផងដែរ។

ដោយការរចនាបន្តោងខ្សែកថ្មីនេះ ដូចជាមិនមែនជារឿងធម្មតាដូចដែលលោកធ្លាប់ធ្វើនោះទេ។ ច្បាស់ជាមានអ្វីពិសេសហើយសម្រាប់ឆ្នាំនេះ ទើបលោកធ្វើការកាត់ម៉ូដសក់ថ្មី ជាមួយនឹងខ្សែកម៉ូដដ៏អស្ចារ្យបែបនេះ។ ហាងផលិតគ្រឿងអលង្ការ សោមា ក៏បានធ្វើការ share ជាមួយនឹងការផុសរបស់លោកផងដែរ ដែលបានបញ្ជាក់ថា នេះគឺជាការរចនា Limited Edition សម្រាប់លោក វណ្ណដាតែមួយគត់។

យ៉ាងណាមិញ លោកក៏ធ្លាប់បានធ្វើការបញ្ចេញនូវ Album ទី១ របស់លោក ដែលមានរហូតដល់១៨បទ និងមានបទចម្រៀងល្បីៗ ដូចជា បទ J+O និងបទ Born This Way ដែលបានបញ្ចេញកាលពីឆ្នាំ២០២០។ លោកមិនទាន់បានធ្វើការបញ្ជាក់ទេថា ឆ្នាំនេះលោកនឹងមានការបញ្ចេញបទចម្រៀងថ្មី ឬក៏ Single ថ្មីសម្រាប់ Album ថ្មីរបស់លោកនោះទេ។ ប៉ុន្តែវាដល់ពេលវេលាពីរឆ្នាំមកហើយ គួរតែបញ្ចេញបទចម្រៀងថ្មី យ៉ាងហើយណាក៏ហ្វេនៗទាំងអស់ធ្វើការរំពឹងទុកនឹង ទទួលបាន MV ឬក៏ Album ថ្មីនៅក្នុងឆ្នាំនេះផងដែរ៕

មតិយោបល់