កណ្ដាលៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បន្ទាប់ពីអ្នកធ្វើដំណើរឃើញទិដ្ឋភាពក្រុមក្មេងបង្ហោះម៉ូតូតាមដងផ្លូវជាតិលេខ២១B ត្រង់ចំណុចភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ក៏ថតបាញ់ឲ្យស្នងការខេត្តកណ្ដាល ។ ភ្លាមនោះលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត ក៏បានបញ្ជាឲ្យកម្លាំងជំនាញចរាចរណ៍ សហការជាមួយកម្លាំងក្រុងតាខ្មៅចុះចាប់ក្រុមក្មេងទំនើងបង្ហោះម៉ូតូទាំងនោះ យកមកចាត់ការតាមនីតិវិធីច្បាប់ ។
ក្រុមក្មេងទំនើងមានគ្នា១០នាក់ ទី១-ឈ្មោះជា ចិត្រា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ: ភូមិព្រែកហូរកេីត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល, មុខរបរ:សិស្សវិទ្យាល័យហ៊ុនសែនតាខ្មៅ ទី២-ឈ្មោះ.នឿន ផាយុក ភេទប្រុស អាយុ១៦ឆ្នាំជនជាតិខ្មែរទីលំនៅ:ភូមិព្រែករាំង១.សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល,មុខរបរ:នៅផ្ទះ ទី៣-ឈ្មោះហ៊ុល លីហៀង ភេទប្រុស អាយុ១៧ឆ្នាំជនជាតិខ្មែរ ទីលំនៅ:ភូមិព្រែកកាត់ សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល,មុខរបរ:នៅផ្ទះ ទី៤-ឈ្មោះជួន សុបញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ.ជនជាតិខ្មែរ ទីលំនៅ:ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល,មុខរបរ:សិស្សអនុវិទ្យាល័យខ្ពបវែង.ទី៥-ឈ្មោះ.គឹម សាន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ.ទីលំនៅភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល,មុខរប:សិស្សវិទ្យាល័យហ៊ុសែនតាខ្មៅ(គេចខ្លួន)និងជនសង្ស័យ៥នាក់ទៀតមិនស្គាល់អត្តសញ្ញាណ(គេចខ្លួន)។
វត្ថុតាងចាប់យក៖ ១-ម៉ូតូ១គ្រឿងម៉ាកHondaDream125ពណ៌ខ្មៅ សេរីឆ្នាំ២០២០ ពាក់ផ្លាកលេខកណ្តាល1AK.9289(របស់ជនសង្ស័យ) ២-ម៉ូតូ១គ្រឿងម៉ាកHONDA Dream125ពណ៌ខ្មៅសេរីឆ្នាំ២០១៥ពាក់ផ្លាកលេខកណ្តាល1F1020(របស់ជនសង្ស័យ)។ ៣-ម៉ូតូ១គ្រឿងម៉ាកHONDA Dream125ពណ៌ខ្មៅសេរីឆ្នាំ២០១៥(របស់ជនសង្ស័យ) ។ ៤-ទូរសព្ទដៃចំនួន៣គ្រឿង(1-ម៉ាកIphone xs maxពណ៌ទឹកមាស, 2-ម៉ាកIphone 7plusពណ៌ខ្មៅ,3-ម៉ាកIphone 7plusពណ៌ខ្មៅ) ។
បច្ចុប្បន្ន ក្រុមក្មេងទំនើង និងម៉ូតូត្រូវបានកម្លាំងជំនាញបញ្ជូនបន្តមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរតាមនីតិវិធី ៕





មតិយោបល់