ព័ត៌មានសិល្បៈ និងកម្សាន្ត

អ្នកឈរចាំទិញសម្លៀកបំពាក់មួយទឹក របស់អ្នកនាង គង់ ចាន់ស្រីមុំ ដើម្បីប្រមូលថវិកាសប្បុរសធម៌ រាប់ពាន់នាក់..

(ភ្នំពេញ)៖ អ្នកឈរចាំទិញសម្លៀកបំពាក់មួយទឹក របស់អ្នកនាង គង់ ចាន់ស្រីមុំ ដើម្បីប្រមូលថវិកាសប្បុរសធម៌ រាប់ពាន់នាក់..។

ទិដ្ឋភាពបងប្អូនដែលកំពុងតែរង់ចាំទិញសម្លៀកបំពាក់មួយទឹករបស់ពិធីការិនីរូបនេះ ពិតមានច្រើនសន្ធឹកសន្ធាប់ខ្លាំងមែនទែន ដែលការបើកលក់ ត្រឹមតែរយៈពេលជាងមួយម៉ោងប៉ុណ្ណោះ អស់ពីហាងទៅហើយ ដែលនេះបានធ្វើឲ្យអ្នកនាងគង់ ចាន់ស្រីមុំ ពិតជារំភើបចិត្តជាខ្លាំង ហើយថវិកាដែលបងប្អូនបានទិញសម្លៀកបំពាក់នេះ នឹងយកចូលក្នុងមូលនិធិ Momo Charity ទាំងអស់។

អ្នកនាង គង់ ចាន់ស្រីមុំ បានបន្តទៀតថា “Momo Charity គឺបង្កើតឡើងដោយមានគោបំណងចង់សាងសង់ផ្ទះ ក៏ដូចជាឧបត្ថម្ភជាជំនួយជូយដល់គ្រួសារ បងប្អូនដែលខ្វះខាត់ខ្លាំង គ្មានលិទ្ធភាពក្នុងការរកប្រាក់ចិញ្ចឹមជីវិត គ្មានទីជម្រក ជាគ្រួសារដែលស្អាតស្អំពិត ពិបាកពិតប្រាកដមែន ហើយពួកគាត់មិនប៉ះពាល់ជាមួយគ្រឿងស្រវឹង,ល្បែងសុីសង នឹងអំពើខុសច្បាប់ ។ ហើយការដែលបងប្អូនមកទិញទំនិញពេលនេះគឺជារឿងដ៏ល្អមួយ ព្រោះថាទាំងអស់នេះគឺជាការចូលរួមចំណែកធ្វើបុណ្យរួមគ្នាផងដែរ។ ថវិការដែលលក់បានគឺទុកជាកញ្ចប់របស់ MoMo charity 100%”៕

មតិយោបល់