ព័ត៌មានជាតិ

រថយន្តស៊េរីទំនើបមួយគ្រឿង មិនដឹងជាបុកប៉ះនៅទីកន្លែងណា បើកមកប្លុងទុកចោលម្តុំស្តុបទំនប់កប់ស្រូវ

ភ្នំពេញ: នៅវេលាម៉ោង០១និង៥០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង មានរថយន្តស៊េរីទំនើប មួយគ្រឿងម៉ាក RANGE ROVER ពណ៌ស បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ម្នាក់ មិនដឹងបើកបរបង្កហេតុ នៅកន្លែងណានោះទេ ហើយបើកមកឈប់នៅម្តុំស្តុបទំនប់កប់ស្រូវ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ ត្រូវបានគេប្រទះឃើញជនមិនស្គាល់អត្តសញ្ញាណម្នាក់ បើកបររថយន្តបង្កហេតុ
នៅកន្លែងណានោះទេ ហើយបើកបរមកចតទុកប្លុងចោលនៅម្តុំស្តុបទំនប់កប់ស្រូវ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ដល់ប្រជាពលរដ្ឋ​ និងកម្លាំងសមត្ថកិច្ចនគរបាលនៅក្នុងមូលដ្ឋាន ។

រថយន្តបង្កហេតុខាងលើ មានសភាពរងការខូចខាតខ្ទេចផ្នែកខាងមុខយ៉ាងធ្ងន់ធ្ងរ ។ ចំណែកឯកន្លែងដទៃទៀតក៏រងការខូចខាតផងដែរ ។ រីឯស្លាកលេខរថយន្តនោះវិញ ក៏មិនបានឃើញនោះដែរ មិនដឹងថាម្ចាស់ដោះទុក ឬមួយក៏ជ្រុះធ្លាក់នៅទីកន្លែងណាមួយក៏មិនដឹង ។

នៅក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះទៅពិនិត្យ ធ្វើកំណត់ហេតុ ។បន្ទាប់មកបាន ធ្វើការស្ទូចយករថយន្តបង្កហេតុ ទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំឲ្យម្ចាស់ចូលខ្លួនដោះស្រាយ ទៅតាមនីតិវិធីផ្លូវច្បាប់ នាពេលក្រោយបន្តទៀត ៕

មតិយោបល់