តៃវ៉ាន់ថាយន្ដហោះចម្បាំងចិន ហោះចូលក្នុងដែនការពារអាកាសរបស់ខ្លួន

(តៃប៉ិ)៖ កោះតៃវ៉ាន់ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ បានអះអាងថា ក្បួនយន្តហោះចម្បាំងចិនបានហោះចូលក្នុងតំបន់ដែនការពារ អាកាស (ADIZ) របស់ខ្លួន ដែលនេះគឺជាសកម្មភាពទ្រង់ទ្រាយធំបំផុតមិនធ្លាប់ គិតចាប់តាំងក្នុងទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន គិតចាប់តាំងពីខែតុលា ឆ្នាំ២០២១។

បើតាមក្រសួងការពារជាតិតៃវ៉ាន់ យោធារបស់ខ្លួនយន្តហោះចម្បាំង ឱ្យព្រមានឲ្យក្បួនយន្តហោះចម្បាំងចិន ៣៩គ្រឿង ឱ្យ ចេញពីតំបន់ការពារដែនអាកាសតៃវ៉ាន់។ តំបន់ការពារដែនអាកាស ដែលកោះតៃវ៉ាន់បានលើកឡើងនោះ គឺស្ថិតនៅពីលើប្រជុំកោះ Pratas ដែលគ្រប់គ្រងដោយតៃវ៉ាន់ ស្ថិតនៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ (Taiwan Strait)។

ក្រសួងការពារជាតិតៃវ៉ាន់ បានឱ្យដឹងទៀតថាក្បួនយន្តហោះចម្បាំងចិនក្នុងនោះរួមមាន យន្តហោះចម្បាំង ៣៤គ្រឿង, យន្តហោះជំនួយ ៤គ្រឿង និងយន្តហោះទម្លាក់គ្រាប់បែក ១គ្រឿង ហើយក្បួនយន្តហោះចម្បាំងនេះទៀតសោត បានចល័តទៅចូលតំបន់ការពារដែនអាកាស ស្ថិតនៅភាគឦសាននៃកោះ Pratas៕

ប្រភព៖ Reuters

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *