ព័ត៌មានសិល្បៈ និងកម្សាន្ត

ភិន សុដាលីស ចេញពីបារាំង ទៅលេងទឹកដីប្រទេសស្វីស យ៉ាងរីករាយ បង្អួតរូបភាពពេញបណ្តាញសង្គម

(ភ្នំពេញ)៖ កាលពីថ្មីៗនេះ អ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុក បានប្រទះឃើញ អ្នកនាង ភិន សុដាលីស បង្ហោះរូបជាច្រើនសន្លឹក នៃទេសភាពយ៉ាងស្រស់ត្រកាល លើទឹកដីប្រទេសស្វីស បានទទួលការចាប់អារម្មណ៍ជាខ្លាំង។

ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ដូចបានប្រិយមិត្តដឹងស្រាប់ហើយថា តារាស្រីរូបនេះ បានធ្វើដំណើរកម្សាន្តនៅទីក្រុងប៉ារីស តែមិនបានយូរប៉ុន្មានផង មេម៉ាយសប្បាយចិត្ត បានលេចរូប ក្នុងប្រទេសស្វីសទៅវិញ ទឹកដីឋានសួគ៌លើដីទៅវិញ។

យ៉ាងណាមិញរូបថតទាំងនោះ បានទទួលបានការទាក់ទាញជាខ្លាំងពីសំណាក់មហាជន ជាមួយទេសភាពធ្លាក់ទឹកកក នៅពីក្រោយ បូករួមទៅនឹង សម្រស់របស់អ្នកម៉ាក់កូនមួយរូបនេះ ពិតជាលាត់មាត់ ដែលមួយប្លង់ ទៅមួយប្លង់ សុទ្ធសឹងស្អាតឡូយអស់ទាស់ មិនសរសើរមិនបាន៕

មតិយោបល់