ព័ត៌មានជាតិ

អគ្គិភ័យឆេះផ្ទះពលរដ្ឋ១ខ្នង បណ្តាលឲ្យខូចខាតទាំងស្រុង និងមនុស្សរងរបួសធ្ងន់ស្រាលចំនួន០៤នាក់

ភ្នំពេញៈ នៅវេលាម៉ោង០២និង១០ នាទីទៀបភ្លឺថ្ងៃសៅរ៍ ៤កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ មានករណីអគ្គិភ័យ មួយកន្លែងបានកើតឡើង អគ្គិភ័យបានឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង បណ្តាលឲ្យរងការខូចខាតអស់ទាំងស្រុង និងមនុស្សបានរងរបួសធ្ងន់ស្រាលចំនួន០៤នាក់ ទីតាំងកន្លែងកើតហេតុ ស្ថិតនៅត្រង់ចំណុចផ្លូវលេខ២១៧ វិថីសម្តេចមុនីរ៉េត សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ម្ចាស់ទីតាំងមិនទាន់ស្គាល់ឈ្មោះ និងមុខរបរនោះឡើយ ។ មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។ ប្រភេទសំណង់ៈ ផ្ទះថ្មក្រោម ឈើលើទំហំ ១២x១៥ម៉ែត្រ ។ ខូចខាតសម្ភារៈ៖ ផ្ទះឈើផ្នែកខាងលើអស់ទាំងស្រុង ។ របួសមនុស្សចំនួន០៤ នាក់ របួសធ្ងន់ ចំនួន០២នាក់ របួសស្រាលចំនួន០២ នាក់ ។

កងកម្លាំងអន្តរាគមន៍ ពន្លត់អគ្គិភ័យ បានប្រើប្រាស់ រថយន្តរបស់ការិយាល័យអគ្គិភ័យចំនួន២១គ្រឿង ប្រើប្រាស់ទឹកអស់ ៣០ រថយន្ត ស្មើនឹង ១២០ ម៉ែត្រគូប ។

រថយន្តជំនួយអន្តរាគមន៍៖
– រថយន្តក្រសួងមហាផ្ទៃចំនួន ០២ គ្រឿង បានប្រើប្រាស់ទឹក អស់ចំនួន០២ រថយន្ត ស្មើនឹង០៨ ម៉ែត្រគូប ។
– រថយន្តទីក្រុងអូឡាំព្យាចំនួន ០២ គ្រឿង ប្រើប្រាស់ទឹកអស់ ០២ រថយន្ត ស្មើនឹង០៨ ម៉ែត្រគូប ។
– រថយន្តក្រុមហ៊ុន OCIC ជ្រោយចង្វា ចំនួន០៧ គ្រឿង ប្រើប្រាស់ទឹកអស់០៧ រថយន្ត សើ្មនឹង ២៨ ម៉ែត្រគូប ។
– រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១ គ្រឿង ប្រើបាស់ទឹកអស់០១ រថយន្ត ស្មើនឹង ០៤ ម៉ែត្រគូប ។
– ពន្លត់ចប់៖ នៅវេលាម៉ោង០៣និង៣០នាទីទៀបភ្លឺ ថ្ងៃខែឆ្នាំដដែល ៕

មតិយោបល់