ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្តលឿន ប៉ះទ្រូងផ្លូវរេចង្កូតបុករថយន្ត២គ្រឿងពេញទំហឹង បណ្តាលឲ្យខ្ទេចរងការខូចខាត

ភ្នំពេញ: នៅវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០២២ បុរសម្នាក់ទំនងជាស្រវឹងស្រា បានបើករថយន្តស៊េរីទំនើប មួយគ្រឿងក្នុងល្បឿនលឿន ទៅប៉ះនិងទ្រូងផ្លូវរេចង្កូត ទៅបុកពីក្រោយរថយន្តកាមរីហាយព្រីត និងរថយន្តកូរ៉េយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តកាមរីហាយព្រីតខ្ទេចមួយកំណាត់ក្រោយ រីឯរថយន្តកូរ៉េរងការខូចខាតតិចតួចផ្នែកខាងក្រោយចំណែករថយន្ត បង្ករងការខូចខាតធ្ងន់ធ្ងរ ខ្ទេចមួយកំណាត់មុខស្ទើរទាំងស្រុង ស្ថិតតាមបណ្តោយផ្លូវលេខ៥៩៨ ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ គេបានឃើញរថយន្តកាមរីហាយព្រីត ពណ៌ស មួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2BC-7389 បើកបរជា លក្ខណ:គ្រួសារ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥៩៨ ក្នុងទិសដៅពីជើងមកត្បូង ក្នុងល្បឿនមធ្យម ។ លុះមកដល់ចំណុចកើត ហេតុ ទល់មុខក្រុមហ៊ុនលីហ៊ួ ស្រាប់តែមានបុរសម្នាក់ បើករថយន្តបង្កម៉ាក បេលីស៊េរីទំនើប ពណ៌ស ពាក់ផ្លាកលេខលេខ ភ្នំពេញ 2AZ-2555 ធ្វើដំណើរតាមបណ្តោយផ្លូវ៥៩៨ ស្របគ្នាពីក្រោយក្នុងល្បឿនលឿន បានបួងចង្កូតទៅប៉ះទ្រូងផ្លូវរួចបន្តល្បឿនទៅបុក រថយន្ត កាមរីហាយព្រីតពីក្រោយ ប៉ើងទៅមុខជាច្រើនម៉ែត្រ និងបន្តទៅបុករថយន្តកូរ៉េ រួចបុកចូលរបងផ្ទះប្រជាពលរដ្ឋរងការខូចខាត ធ្ងន់ធ្ងរ សំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះ មិនបង្កឲ្យមាននរណាម្នាក់រងរបួសនោះទេរងការខូចខាត តែរថយន្តរតែប៉ណ្ណោះ ។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចក៏ទំនាក់ទំនងទៅផ្នែក ជំនាញចរាចរណ៍ក្រុង ឱ្យចុះមកវាស់វែងយករថយន្តបង្កនិងរថយន្តរងគ្រោះទៅរក្សាទុក នៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ ៕

មតិយោបល់