ព័ត៌មានសិល្បៈ និងកម្សាន្ត

មាន សូនីតា ឈរកាច់រាងបែបនេះ ទាក់ទាញមិនចាញ់តារាម៉ូដែលអន្តរជាតិឡើយ

(ភ្នំពេញ)៖ តារាសម្តែងនិង ជាប់រហស្សនាមថា «រាជនីក្រមា» គឺកញ្ញា មាន សូនីតា បានបង្ហាញខ្លួនជាមួយនឹងឈុតសម្លៀកបំពាក់ថ្មីមួយតាមបែបស៊ីវីល័យ ក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលធ្វើឲ្យ មហាជនមានការភ្ញាក់ផ្អើលខ្លាំងមិនតិចនោះទេ។

យ៉ាងណាមិញ ដូចដែរអ្នកគាំទ្របានដឹងស្រាប់ហើយថា ថ្មីៗកន្លងទៅ មាន សូនីតា ត្រូវបានម្ចាស់ប្រ៊េនល្បីឈ្មោះមួយនៅបារាំង ផ្តល់សំបុត្រអញ្ចើញ សម្រាប់ការបង្ហាញម៉ូតហាយហ្វេសសិនសម្រាប់ Collection ថ្មី 3022 ដែលធ្វើឲ្យមហាជន លាន់មាត់ភ្ញាក់ផ្អើលគ្រប់គ្នា។

ទន្ទឹមនឹង ដូចមិនមានធ្វីចម្លែកនោះទេ ដែលតារាស្រីរូបនេះ ត្រូវបានម្ចាស់ប្រ៊េនល្បីឈ្មោះមួយនៅបារាំងចាប់អារម្មណ៍នោះ។ ជាក់ស្ដែង បើក្រលែកមើល រូបរាងនិងសម្រស់របស់ រាជនីក្រមាមួយរូបនេះគឺសាកសមជាម៉ូដែលខ្លាំងមែនទែន ជាពិសេស ដូចរូបភាពដែល សូនីតា បានបង្ហោះកាលពថ្មីៗនេះ នៅលើបណ្ដាញសង្គម ជាមួនឹងខោជើងប៉ាត់ រឹបបង្ហាញរាងដ៏ស្រលូនខ្ពស់ស្រឡះ ក្បាលពោះក៏រាបស្មើរ មើលទៅពិតជាស្អាតសាកសមជាម៉ូដែលលំដាប់អន្តរជាតិពិតៗ៕

មតិយោបល់