ព័ត៌មានជាតិ

សមត្ថកិច្ចស្រាវជ្រាវ បង្ក្រាប ឃាត់ខ្លួនជនសង្ស័យ៤នាក់ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស

ភ្នំពេញ: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរជាតិ បានឲ្យដឹងថា ជនសង្ស័យ ចំនួន ៤ នាក់ ពាក់ព័ន្ធ ករណី លួច មាន ស្ថាន ទម្ងន់ទោស ដោយ ការ ប្រើ អំពើ ហិង្សា ( ធាក់ ផ្តួល យក ម៉ូតូ ) ត្រូវ បាន សមត្ថកិច្ច នគរបាល ខណ្ឌដង្កោ ស្រាវជ្រាវ បង្ក្រាប ឃាត់ខ្លួន ។

ករណី ខាងលើ បាន កើតឡើង កាលពី ថ្ងៃ ទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២១ វេលា ម៉ោង ០៣ និង ១៥ នាទី ត្រង់ ចំណុច ក្បែរ ក្រុមហ៊ុន Kerry World Bridge Logistics ផ្លូវជាតិ លេខ ២ ស្ថិត នៅ ភូមិ ដំណាក់ សង្កែ សង្កាត់ ព្រែក កំពឹស ខណ្ឌដង្កោ រាជធានី ភ្នំពេញ ។

ជន រង គ្រោះ ឈ្មោះ អោម សំបូរ ភេទ ប្រុស អាយុ ៤៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ ទីលំនៅ ភូមិ បា គូ ឃុំ បា គូ ស្រុក កណ្តាល ស្តឹង ខេត្តកណ្តាល ។

ជនសង្ស័យ ០៤ នាក់ ៖ ១- ឈ្មោះ គុ ជ រ៉ា យុទ្ធ ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្ស នៅផ្ទះ លេខ ៩៨ ផ្លូវ លេខ ៥ បុរី ពិភព ថ្មី កួរស្រូវ ២ ស្ថិត នៅ ភូមិ ស្រីស្នំ សង្កាត់ ព្រែក កំពឹស ខណ្ឌដង្កោ រាជធានី ភ្នំពេញ ។ ២- ឈ្មោះ ចាន់ ស៊ី យាន ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្ស ស្នាក់ នៅផ្ទះ ជួល សង្កាត់ ផ្សារ ថ្មី ទី ២ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ។ ៣- ឈ្មោះ ទូច អេ ន ថូ នី ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្ស ទីលំនៅ សង្កាត់ ផ្សារ ថ្មី ទី ២ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ។ ៤- ឈ្មោះ គ្រី ស ឈិ ត វិសាល ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្ស ស្នាក់ នៅផ្ទះ ជួល ភូមិ ៥ សង្កាត់ ផ្សារ កណ្តាល ទី ២ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ។

វត្ថុ តាង ចាប់ យក ៖ ម៉ូតូ ម៉ាក ស្កូ ពី ១ គ្រឿង ពណ៌ ខ្មៅ ពាក់ ស្លាក លេខ ភ្នំពេញ 1IR-7215 ។

នៅ ចំពោះ មុខ សមត្ថកិច្ច ក្រុម ជនសង្ស័យ បាន ឆ្លើយ សារភាព ថា ពួក គេ និង បក្ខពួក ពិតជា បាន ធ្វើ សកម្មភាព ជិះ ម៉ូតូ កៀរ ធាក់ ផ្តួល យក ម៉ូតូ របស់ ជន រង គ្រោះ ប្រាកដ មែន ។

បច្ចុប្បន្ន ជនសង្ស័យ សង្ស័យ ៤ នាក់ ត្រូវ បាន សមត្ថកិច្ច ជំនាញ នៃ អធិការដ្ឋាន នគរបាល ខណ្ឌដង្កោ កសាង សំណុំរឿង បញ្ជូន អនុវត្ត បន្ត តាម នីតិវិធី ៕

 

មតិយោបល់