ព័ត៌មានសិល្បៈ និងកម្សាន្ត

ផេនខេត ធ្លាក់ខ្លួនជំពាក់បំណុលគេ គ្មានលេខដាក់ ដោយសាររឿងនេះ!

(ភ្នំពេញ)៖តារាស្រីកំប្លែងស្ងួត ក្រមិចក្រមើម និងមានរូបសម្បត្តិខ្យូតទ្រលុកទ្រលន់ កំពុងល្បីខ្លាំងនៅក្នុងវិស័យសិល្បៈនោះ ជឿជាក់ថា បងប្អូននឹងនឹកឃើញដល់ ពិធីការិនី ផេនខេត ជាក់ជាមិនខាន រូបនាងតែងធ្វើឲ្យទស្សនិកជនផ្ទុះសំណើចក្អាកក្អាយជានិច្ច។

យ៉ាងណាមិញ ក្រោយមានអារម្មណ៍តឹងតែងកាន់តែខ្លាំង តារាស្រីរូបនេះ ក៏ហ៊ានបង្ហាញអារម្មណ៍ពិតរបស់ខ្លួន ក្នុងកម្មវិធី V talk confession ធ្វើឲ្យ មហាជននិង ពិធីករ ពិធីការិនី ភ្ញាក់ផ្អើលខ្លាំង មិនសមណា ឃើញសើចសប្បាយក្រោយខ្នង តារាស្រី ផេនខេត ជួបរឿងមិនគួរឲ្យនឹកស្មានទាំងនេះ ព្រោះតែ ការខ្ចីលុយគេ មកបង្កើតប្រ៊េនផលិតផលផ្ទាល់ខ្លួន តែពេលបង្កើតរួចរាល់ ស្រាប់តែកូវីដក៏មកដល់ ធ្វើឲ្យការរកស៊ីនេះមិនកាក់កបបន្តឲ្យរូបនាង ធ្លាក់ខ្លួនក្នុងបំណុលយ៉ាងច្រើន លាក់ពីមិត្តភក្តិអ្នកផ្ទះ រហូតធ្វើឲ្យបំណុលកាន់តែកើនឡើងៗ ខណៈការងារសិល្បៈរបស់ខ្លួន ក៏ត្រូវថមថយចុះ។

ជាក់ស្តែង ក្នុងបទសម្ភាស តារាស្រីរូបនេះ ទ្រហោយំរៀបរាប់យ៉ាងដូច្នេះថា «ប៉ុន្មានខែក្រោយនេះ រូបនាងត្រូវបាត់បង់អ្វីគ្រប់យ៉ាង ផ្ទះ ឡាន ធ្លាក់ខ្លួនរហូតដល់ នៅបន្ទប់ជួល៤ម៉ែត្រ៤ជ្រុង ធ្លាក់ខ្លួនសមា្លប់ខ្លួនដល់ទៅ៣ដង តែត្រូវពេទ្យសង្គ្រោះទាន់រហូត ធ្លាក់ខ្លួនពីមានទូខោអាវធំ ទូតាំងស្បែកជើងនិងកាបូប មកខ្ចប់ឥវ៉ាន់ដាក់ក្នុងថង់ខ្មៅ ដាក់នៅជ្រុងបន្ទប់ជួល ធ្វើឲ្យរូបនាង គេងមិនលក់ស្រួលរៀងរាល់យប់ក្នុងរយៈពេល ប៉ុន្មានខែក្រោយនេះ»។

មតិយោបល់