(ភ្នំពេញ)៖ បន្ទាប់ពីជោគជ័យលើវិថីសិល្បៈ និងស្រវ៉ាចាប់យកជំនួញអចលនទ្រព្យ ហាក់ជោគជ័យខ្លាំងដែរនោះ នៅពេលនេះ តារាចម្រៀងល្បីឈ្មោះប្រចាំប្រទេសកម្ពុជា បានទទួលងារជា
«ឧកញ៉ា» ផ្លូវការហើយ។ តាមរយៈសារផ្លូវការនៅលើបណ្តាញសង្គមផ្ទាល់ខ្លួន លោក ខេមរៈ សិរីមន្ត បានបង្ហោះព្រះរាជក្រឹត្យ ភ្ជាប់ជាមួយនឹងសារថា «ទូលព្រះបង្គំជាខ្ញុំ ខែមប៊ុនថែ ហៅ(ខេមរៈសិរីមន្ត)មានសេចក្តីរំភើបឥតឧប្បមាដែលបានព្រះមហាក្សត្រជីវិតដម្កល់លើត្បូងទ្រង់សព្វព្រះរាជហរទ័យប្រោសព្រះរាជទានគោរមងារជា ឧកញ៉ា ដល់ទូលព្រះបង្គំ»។
ក្រោយទទួលបានដំណឹងនេះ អ្នកគាំទ្រជាច្រើនបាន បានចូលួម Comment អបអរសាទរលោក ខេមរៈ សិរីមន្តយ៉ាងកុះករជាបន្តបន្ទាប់ផងដែរ។
មតិយោបល់