(ភ្នំពេញ)៖ប៉ុន្មានថ្ងៃចុងក្រោយនេះ លោក ម៉ម ពេជ្ជរិទ្ធដែលជាអ្នកចម្រៀង និងអ្នកនិពន្ធដ៏ឆ្លាតវៃម្នាក់ បានធ្វើការផុសនូវ Teaser អមជាមួយ Poster ដែលបង្ហាញអំពីបទចម្រៀងថ្មីរបស់ខ្លួនបន្ទាប់ពីការបំបែកក្រុមរួចជាលើកដំបូង។ អ្វីដែលគេចាប់អារម្មណ៍ នៅរសៀលថ្ងៃទី២២ ខែ២ ឆ្នាំ២០២២ នេះ ស្រាប់តែចម្រៀងថ្មី «បាត់គោជួបស្នេហ៏»ត្រូវបានផុសឡើង អមដោយទឹកដមសំនៀងយ៉ាងពិរោះរណ្តំតែម្តង។
ម្ចាស់បទ «ស្នាមថើបដំបូ»ង និង «ចង់ក្បែរ» បានបង្ហោះចម្រៀងថ្មីនេះ លើផេកផ្លូវការរបស់ខ្លួន អមដោយសារយ៉ាងដូច្នេះថា «ស្នេហាកើតឡើងគ្រប់ពេលវេលាគ្រប់ទីកន្លែង ក្រោមហេតុផលផ្សេងៗគ្នា តែស្នេហានេះ កើតឡើងដោយសារតែ បាត់គោ ! ខ្ញុំបាទមានសេចក្តីរំភើបនិងសូមអរគុណ លោកគ្រូ កៅ សេដា ដែលបានរួមបង្កើតចម្រៀង បាត់គោចួបស្នេហ៍ នេះរំលឹកអានុស្សារីយ៍ ស្រុកស្រែ»។
តារាចម្រៀងរូបនេះ បានសរសេរបន្តថា « ខ្ញុំបាទ ពុំដែលស្គាល់រស់ជាតិជីវិតដែលរស់នៅស្រុកស្រែចម្ការសោះឡើយ ប៉ុន្តែ ចម្រៀងមួយបទនេះ ហាក់ធ្វើឲ្យរូបខ្ញុំដូចបានរស់នៅស្រុកស្រែចម្ការ ពិតៗ អញ្ចឹង ! ហើយក៏នឹកគិតថាតើ បងប្អូនខ្មែរយើង នៅតាម ស្រុកភូមិ តាមខេត្ត តើគាត់ផ្តើមស្នេហ៍រហូតដល់ចាស់មានចៅ ប្រកបរបរធ្វើស្រែចម្ការពោរពេញដោយស្នាមញញឹម តើស្នេហានុះមានរស់ជាតិយ៉ាងណា ទៅ ? សូមផ្ញើរចម្រៀងមួយបទនេះទៅគ្រប់បងប្អូនខ្មែរទាំងអស់ទូទាំងពិភពលោកស្តាប់កំសាន្ត ពីខ្ញុំបាទ ម៉ម ពេជ្ជរិទ្ធ»។
ចង់ដឹងថាបទចម្រៀងនេះ នឹងមានអន្ថន័យនិងបទភ្លេងពិរោះដូចជាបទមុនៗរបស់លោកឬអត់?សូមទស្សនាវិដេអូខាងក្រោម៖
មតិយោបល់