(ភ្នំពេញ)៖ តាមរយៈវីដេអូខ្លីមួយ ប្រជាជនខ្មែរមួយរូបបានថតកំពូលតារាភាពយន្ត Angelina Jolie និងអ្នកស្រី អ៊ឹង លឿ ង ដែលជាអ្នកនិពន្ធរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» កំពុងធ្វើដំណើរតាមរ៉ឺម៉កកង់បីឥណ្ឌាយ៉ាងសាមញ្ញបំផុត។
គណនីហ្វេសបុកមួយឈ្មោះ Rick Kh បានបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងរំភើបចិត្តជាទីបំផុត ដោយបានឃើញកំពូលតារាសញ្ជាតិអាមេរិករូបនេះដោយចៃដន្យ។ វីដេអូខ្លីមួយនេះក៏ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសបុកនៅកម្ពុជា ធ្វើការចែករំលែកជាបន្តបន្ទាប់ និងបង្ហាញការភ្ញាក់ផ្អើល ដោយមិននឹកស្មានថា លោកស្រី Angelina Jolie បង្ហាញខ្លួនយ៉ាងសាមញ្ញបែបនេះ។
នៅថ្ងៃដដែលនេះដែរ ពោលគឺក្នុងថ្ងៃទី ២៣ កុម្ភៈ ២០២២ នេះ គេបានប្រទះឃើញលោកស្រី Angelina Jolie បានធ្វើដំណើរទៅកាន់ខេត្តបាត់ដំបង ក្រោយចេញពីខេត្តសៀមរាប និងបានធ្វើដំណើរមកកាន់រាជធានីភ្នំពេញ ហើយបានធ្វើដំណើរទៅទិញវត្ថុអានុស្សាវរីយ៍នៅក្នុងផ្សារទួលទំពូងទៀតផង ៕
មតិយោបល់