ព័ត៌មានសិល្បៈ និងកម្សាន្ត

បារម្ភខ្លាំង! ពេលនេះ សុខ រ៉ាស៊ី ប្រកាសត្រូវការឈាម៦កំប្លោកដើម្បីសង្រ្គោះបងប្រុសបន្ទាន់

(ភ្នំពេញ)៖ ដោយស្ថានភាពកាន់តែធ្ងន់ខណៈគ្រូពេទ្យជំនាញ នៃមន្ទីរពេទ្យកាលម៉ែតបង្ហើបថាមានសង្ឃឹមតិចបំផុតពេលនេះលោក សុខ រ៉ាស៊ី ប្រកាសត្រូវការឈាមដើម្បីសង្រ្គោះបងប្រុស។

នៅមុននេះបន្តិច លោក សុខ រ៉ាស៊ី បានបង្ហោះសំណេរនៅលើគណនីហ្វេសប៊ុកដោយបានបញ្ជាក់ថាបងប្រុសរបស់លោក អៀង ចេនឡា ត្រូវការឈាម៦កំប្លោកដើម្បីសង្រ្គោះបន្ទាន់ ប្រភេទឈាមប្រភេទអ្វីក៏បានដែរ សម្រាប់អ្នកដែលអាចបរិច្ចាកឈាមបាន។

បញ្ជាក់ផងដែរថា ស្ថានភាពជំងឺរលាកស្រោមខួរក្បាលរបស់តារាសម្ដែងប្រុស អៀង ចេនឡា ឈឺធ្ងន់ ហើយបន្ដសម្រាកក្នុងបន្ទប់ICU មានអ្នកគាំទ្រ និងមិត្ដសិល្បៈជាច្រើន បានបង្ហាញការអាណិតអាសូរចំពោះលោក ថែមទាំងបរិច្ចាគថវិការដល់លោកទៀតផង។

មតិយោបល់