ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាថៃ ខេតទ្រីយ៉ាអ៊ីងលីស បង្ហាញខ្លួនក្រោមវត្តមានតារាល្បីៗ

កាលពីថ្ងៃទី២៣ កក្កដា តារាចម្រៀង និងជាតារាសម្ដែងថៃល្បីឈ្មោះកញ្ញា ខេតទ្រីយ៉ាអ៊ីងលីស (katreeya English) ដែលត្រូវគេស្គាល់ច្រើនតាមរយៈតួឯកក្នុងរឿង«ស្រីតូចចង្កៀងកែវ»បានបង្ហាញគួរអោយភ្ញាក់ផ្អើលនៅសណ្ឋាគារលំដាប់ផ្កាយ៥សូហ្វីតែលភ្នំពេញ ដោយមានវត្តមានតារាល្បីៗនៅក្នុងប្រទេសកម្ពុជាយ៉ាងច្រើនកុះករចូលរួម។ នេះជាការបង្ហាញខ្លួនរបស់នាង ក្នុងព្រឹត្តិការណ៍ធំមួយ ខណៈដែលវត្តមានរបស់នាងមិនត្រឺមតែមកបង្ហាញខ្លួនដើម្បីអបអរក្នុងពិធីប៉ុណ្ណោះទេ ប៉ុន្តែក៏មកច្រៀងរាំផងដែរផងដែរ។

ការបង្ហាញខ្លួនរបស់តារាថៃ ខេតទ្រីយ៉ាអ៊ីងលីស នៅក្នុងថ្ងៃនោះ គេឃើញមានវត្តមានរបស់កម្ពុជាដូចជា អ្នកនាង គង់ សុជាតិ អ្នកនាង យុគ ចិន្តា អ្នកនាងឈួន សុវណ្ណឆៃ លោកជា វិបុល លោកអែនឌី កញ្ញា ញឹម ចាន់ថន អ្នកនាងស្រីម៉ុច ដែលត្រូវគេស្គាល់ជាតួអង្គជីដូនកាកី សុគន្ធ និសា កញ្ញា សុខសី ឡាលីន លោក សុគន្ធ ថេរ៉ាយុ អតីតតារាតួឯករឿងជីដូនកាកីអ្នកនាងស្រីប៉ុច រួមជាមួយ ពិធីករពិធីការនី អ្នកនាងរស់ សុធាវី និងតារាល្បីជាច្រើនរូបទៀត ដែលញាំងអោយពិធីទាំំងមូលមានភាពអធឹកអធម។

លោកស្រី ហូវ ដាណេ អគ្គនាយិកា”ឌែរម៉ូ គ្លីនិក”ដែលអ្នករៀបចំព្រឹត្តិការណ៍បានអះអាងថា ដោយសារតែខេតទ្រីយ៉ាអ៊ីងលីស គឺជាអ្នកតំណាងនៅឯមជ្ឈមណ្ឌលកែសម្ផស្សធំមួយនៅក្នុងប្រទេសថៃ ដែលជាដៃគូរបស់ឌែម៉ូគ្លីនិក ហើយមជ្ឈមណ្ឌលរបស់អ្នកស្រីក៏ចង់ធ្វើពិធីជួបជុំអតិថិជន និងចង់បង្ហាញពីទំនាក់ទំនងជាមួយគ្លីនិកជាដៃគូនៅក្នុងប្រទេសថៃ និងក្នុងប្រទេសកូរ៉េ ទើបសម្រេចអញ្ជើញតារាចម្រៀង ខេតទ្រីយ៉ាអ៊ីងលីស អោយមកបង្ហាញខ្លួននៅក្នុងពិធីថ្លែងអំណរគុណអតិថិជនរបស់ខ្លួន។ អ្នកស្រីថាពិធីនេះ ត្រូវបានអញ្ជើញតារាល្បីៗនៅក្នុងប្រទេសកម្ពុជា ដែលភាគច្រើនគឺជាអ្នកទទួលសេវាកម្មពីហាងរបស់អ្នកស្រីអោយមកចូលរួមជុំគ្នា ដើម្បីអោយតារាល្បីៗរបស់កម្ពុជា បានជួបជាមួយនឹងតារាថៃ គឺអ្នកនាង ខេតទ្រីយ៉ាអ៊ីងលីសផង។

លោកស្រី ហូវ ដាណេ បន្តថានៅក្នុងពិធីនោះ ក៏ផ្ដល់ឱកាសអោយតំណាងរបស់ឌែម៉ូគ្លីនិករបស់ខ្លួនគឺ អតីតតារាតួឯករឿងជីដូនកាកី អ្នកនាងស្រីប៉ុច ដែលបានទទួលការវះកាត់កែសម្រស់ហើយធ្វើអោយអ្នកនាងក្មេង និងស្រស់ស្អាតមិនចាញ់តារាដែលវះកាត់កែសម្ផស្សនៅក្រៅប្រទេស បានប៉ះជាមួយអ្នកនាង ខេតទ្រីយ៉ាអ៊ីងលីស ដែលបានទទួលការថែទាំសម្ផស្សដោយមជ្ឈមណ្ឌលជាដៃគូរបស់ឌែម៉ូគ្លីនិក នៅក្នុងប្រទេសថៃផងដែរ ដើម្បីអោយបានដឹងថារវាងតារាទាំំងពីរដែលសុទ្ធតែមានវ័យជ្រេ ហើយទទួលបានការកែសម្ផស្សដូចគ្នា ដោយគ្រាន់តែមួយដោយមជ្ឈមណ្ឌលកែសម្ផស្សនៅថៃ និងនៅកម្ពុជាតើមានលទ្ធផលខាងផ្នែកសម្រស់ខុសគ្នាបែបណា? ក្នុងពិធីនោះតារាដែលបានចូលរួមក៏សុទ្ធតែបានបង្អួតសម្រស់ និងឈុតថ្លៃៗកប់ស៊េរី ដែលមើលទៅមិនអន់ជាងតារាថៃ ខេតទ្រីយ៉ាអ៊ីងលីស នោះដែរ៕

មតិយោបល់