ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

លាន អាហ្វ្រីគីនីន ទម្លាយរឿងលែងប្រពន្ធស្ងាត់ៗ

ភ្នំពេញៈ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងបង្ហោះរបស់លោក លាន អាហ្វ្រីគីនីន ដែលអះអាងថារវាងលោក និងអតីតារាសម្ដែងនាងកែវ វលក្ខណ៍ ដែលជាបងស្រីបង្កើតរបស់តារាសម្ដែង កែវ ស្រីនាង ត្រូវបានដាច់ដោចគ្នានោះ។ ក្នុងនោះលោកក៏បានបញ្ជាក់ឲ្យដឹងពីរឿងឆ្អែតចិត្ត ក្នុងរយៈពេលជាង១០ឆ្នាំ ដែលលោកបានអះអាងថា មិនអាចស៊ូទ្រាំចំពោះអ្នកនាងកែវ វលក្ខណ៍បានបន្តនោះដែរ។

នៅលើហ្វេសប៊ុករបស់លោកលាន អាហ្វ្រីគីនីន កាលពីយប់ថ្ងៃទី១៤ ឧសភា លោកបានបង្ហោះថា«ខ្ញុំប្រកាស់រើសប្រពន្ធ តែបែរជាចង់រករឿងខ្ញុំ ពួកយើងលែងគ្នាហើយ ជិតមួយឆ្នាំបងទុកឲ្យអូនយកប្តីចុះ តែបងក៏ត្រូវការប្រពន្ធដែរ បងចាស់ហើយលុយបងរកបានបងត្រូវការមានសេចក្តីសុខដែរ យើងអស់និស្ស័យហើយ អូនដើរផ្លូវអូន បងដើរផ្លូវបងណា បងសុំកុំប្រើពាក្យអសុរស!

ខ្ញុំខំរាល់ថ្ងៃ បើខ្ញុំមិនកើតស្មានថាខ្ញុំចិញ្ចឹមអ្នកក្នុងផ្ទះ១១នាក់ ជាង១០ឆ្នាំរស់ ហើយរស់បែបមធ្យមមិនមែនរស់បែប low class ta ហឺ ហឺ ឈប់ ខ្ញុំត្រូវការមានគ្រួសារ ចង្គៀងផ្ទះណាភ្លឺផ្ទះនោះ»។

ការលើកឡើងរបស់លោកគឺបានបង្ហាញយ៉ាងច្បាស់ថាជិវិតស្នេហារវាងលោក និងតារាសម្ដែងនាងកែវ វលក្ខណ៍ ដែលបានភពប្រសព្វគ្នាជាប្ដីប្រពន្ធរហូតបានកូនពូនជាចៅនោះ ត្រូវបានបែកបាក់ប្រមាណជិតមួយឆ្នាំហើយ ដោយលោកបានពន្យល់អ្នកលេងហ្វេសប៊ុកក្រោយការបង្ហោះសារនោះថា គឺដោយសារតែអតីតភរិយារបស់លោកមិនផ្ដល់តម្លៃដល់លោក និងមាក់ងាយលោកបើទោះជាលោកប្រឹងប្រែងរកលុយមកគ្រប់គ្រងសមាជិកក្នុងផ្ទះចំនួន១១នាក់ ក្នុងពេលរួមរស់ឲ្យមានជីវភាពល្អប្រសើរ។ លោកថាខ្លួនសុខចិត្តយកអ្នកមិនស្អាត ឲ្យតែគេឲ្យតម្លៃប្ដី។

ក្នុងនោះលោកក៏បានបញ្ជាក់ថា ខ្លួនខំស្ទើរឆ្កួតទាំងក្ដៅទាំងរងារគឺស្គាល់រសជាតិ ក្នុងពេលជីវិតរួមរស់ជាមួយអ្នកនាងកែវ វលក្ខណ៍មុនពេលសម្រេចចិត្តបែកនោះផងដែរ៕

nin12 nin13 nin14nin4 nin5 nin6 nin7 nin8 nin9 nin10 nin11

មតិយោបល់