ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាៗលើកគ្នាទៅការ ថន ដារ៉ា បងស្រីថន លក្ខិណា

ភ្នំពេញ: តារាប្រុសស្រី រួមទាំងភ្ញៀវកិត្តិយសល្បីៗជាច្រើនរូប បានលើកគ្នាទៅចូលរួមមង្គលការ ថន ដារ៉ា ត្រូវជាបងស្រី ថន លក្ខិណ នៅរាត្រីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ នៅកោះពេជ្រ អគារ អេ។

ក្នុងនោះដែរ មាន អ៊ឹម ជីវ៉ា សៅ ឧត្តម ប៊ីលីហួរ ខាត់ ជែមស៍ អែនឌី លី អ៊ីវ៉ាធីណា កាតុ ជា វណ្ណរិទ្ធិ គន់ វៀមរតន: ប៉េតប៉ោង ឃុន វុត្ថា ទឹម រដ្ឋា ទឹម វត្តី សឿ សុធារ៉ា និងតារាប្រុសស្រីល្បីៗជាច្រើនទៀត។

សូមរំឭកផងដែរថា ថន ដារ៉ា ដែលត្រូវជា បងស្រី ថន លក្ខិណា បានចូលរោងជ័យនៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ ជាមួយពោះម៉ាយកូន១ដែលមានតួនាទីជាមន្ត្រីធំម្នាក់ក្នុងជួររាជរដ្ឋាភិបាលថៃ លោក ណាវ:រ៉ាត់ ។
សូមទស្សនាទិដ្ឋភាព ដូចខាងក្រោមនេះ៖

មតិយោបល់