ព័ត៌មានសិល្បៈ និងកម្សាន្ត

ពុទ្ធោរ! គ្រាន់តែ ដង្កៀប កៀប ជាប់កាបូប Lisa សាមញ្ញៗ បែបនេះមែន តែ តម្លៃជិត ៤០០ដុល្លារ ឯណោះ

(ភ្នំពេញ)៖ នៅថ្ងៃទី១៣ ខែមីនា ម្សិលមិញនេះ Lisa បានហោះទៅកាន់ប្រទេសបារាំងដើម្បីចូលរួមកម្មវិធីដើរម៉ូតនៅទីក្រុងប៉ារីសដោយមានអ្នកគាំទ្រជាច្រើនបានសម្រុកទៅព្រលានយន្តហោះដើម្បីជូនដំណើរតារាស្រីរូបនេះយ៉ាងច្រើន។

តារាស្រីរូបនេះត្រូវបានគ្រប់គ្នាចាប់អារម្មណ៍ថា បើទោះជានាងតែងខ្លួន ស្លៀកពាក់សាមញ្ញាយ៉ាងណាក៏ដោយ ក៏មើលទៅនៅតែលេចធ្លោស្រស់ស្អាតដែរ។ ទន្ទឹមនឹងរូបភាពមួយចំនួនត្រូវបានអ្នកគាំទ្រតាមប្រមាញ់នៅព្រលានយន្តហោះនោះ អ្នកគាំទ្រថៃជាច្រើនបានចាប់អារម្មណ៍ការតុបតែងខ្លួនរបស់នាងជាខ្លាំង ហើយចំនុចដែលធ្វើឱ្យគ្រប់គ្នាចាប់អារម្មណ៍ជាពិសេសនោះគឺដង្កៀបសក់ដែល Lisa បានកៀបជាប់នឹងកាបូបយូររបស់នាងតែម្តង។

ឃើញធម្មតាៗបែបនេះមែន ប៉ុន្តែដង្កៀបដែល Lisa បានកៀបជាប់នឹងកាបូបនោះគឺមានតម្លៃជិត៤០០ដុល្លារឯណោះ។ គួរបញ្ជាក់ដែរថា ដោយសារឥទ្ធិពលកេរ្តិ៍ឈ្មោះរបស់ Lisa បានធ្វើឱ្យដង្កៀបនោះត្រូវលក់អស់ខ្ទេចគ្មានសល់ត្រឹមមួយប៉ប្រិចភ្នែក៕

មតិយោបល់