បរទេស៖ កីឡាករខ្សែប្រយុទ្ធវ័យ២៨ឆ្នាំ Hakim Ziyech នៅសប្តាហ៍នេះបានចេញមកធ្វើការអះអាងសាជាថ្មីថាព័ត៌មាននៃការវិលត្រឡប់ទៅកាន់ជម្រើសជាតិម៉ារ៉ុកវិញរបស់ខ្លួនគឺមិនមែនជាព័ត៌មានពិតឡើយ។
Ziyech បានធ្វើការបដិសេធថារូបគាត់នឹងវិលត្រឡប់ទៅចូលរួមជាមួយនឹងជម្រើសជាតិក្រោយមានការប្រកាសដោយប្រធានសហព័ន្ធបាល់ទាត់ម៉ារ៉ុកកន្លងមកនេះក្តី។
គួរឲ្យដឹងដែរថាតារាឆ្នើមរបស់ក្លឹបតោខៀវ Chelsea រូបនេះបានបង្ហាញខ្លួនឲ្យជម្រើសជាតិចុងក្រោយកាលពីខែមិថុនាឆ្នាំ២០២១ហើយោកាលពីប៉ុន្មានខែមុនគាត់បានប្រកាសចូលនិវត្តពីជម្រើសជាតិរួចទៅហើយផងដែរ៕
មតិយោបល់