ព័ត៌មានសិល្បៈ និងកម្សាន្ត

សារ៉ាយ សក្ខណា ប្រកាសទៅអាមេរិកលើកនេះយូរឆ្នាំ

នៅថ្ងៃ២៨ កុម្ភៈនេះ តារាសម្ដែងអ្នកនាងសារ៉ាយ សក្ខណា នឹងចាកចេញទៅកាន់សហរដ្ឋអាមេរិកវិញហើយ ដោយនាងគ្រោងតែម្នាក់ឯងប៉ុណ្ណោះ ដោយសារតែស្វាមីមិនអាចរួមដំណើរទៅត្រូវថ្ងៃជាមួយគ្នា។ ក្នុងនោះស្វាមីរបស់នាងក៏នៅមើលខុសត្រូវមុខជំនួញនៅកម្ពុជាជំនួសនាងផងដែរ ខណៈដែលនាងចេញប្រកាសថាដំណើរចេញទៅអាមេរិកលើកនេះ គឺទៅយូរឆ្នាំទើបសម្រេចចិត្តចុះមកវិញ។

សារ៉ាយ សក្ខណា បានអះអាងថាក្រោយសម្ងំមកលេងស្រុកក្នុងរយៈពេលប៉ុន្មានខែនេះ នាងនឹងឡើងទៅវិញនៅថ្ងៃទី២៨ កុម្ភៈនេះហើយ ដោយការចាកចេញទៅលើកនេះ គឺទៅរស់នៅតែម្ដង មិនមានគម្រោងចុះឡើងៗញឹកញាប់ទៀតទេ។ នាងថាខ្លួនមិនអាចចុះឡើងៗទៀត ដោយត្រូវសម្ងំសិក្សា និងរស់នៅទីនោះអោយបានប័ណ្ណចេញចូលអាមេរិកដោយស្រួលសិន ទើបនាងដាក់គម្រោងត្រលប់មកលេង។ នាងថាតាំងពីចេញទៅរស់នៅអាមេរិក នាងចុះឡើងកម្ពុជាជាប់រហូត ទើបមិនមានពេលគ្រប់គ្រាន់ក្នុងការសិក្សា ដើម្បីប្រលងសុំសិទ្ធិជាពលរដ្ឋមានសិទ្ធិស្របច្បាប់នៅឡើយទេ ទើបការត្រលប់ទៅនៅថ្ងៃទី២៨ កុម្ភៈនេះ គឺទៅរស់នៅរយៈពេលយូរ។ នាងថាយ៉ាងហោចមួយឆ្នាំទៅជាងមួយឆ្នាំទើបអាចចុះមកស្រុកកំណើតម្ដង ក្នុងពេលដែលការចុះមកលើកក្រោយៗក៏មិនអាចដល់ថ្នាក់ច្រើនខែដូចពេលនេះ។

ខាងក្រោមនេះជាបទសម្ភាសន៍ផ្ទាល់ជុំវិញដំណើរត្រលប់ទៅវិញរបស់សារ៉ាយ សក្ខណា និងការប្រកាសថាសម្ងំរស់នៅអាមេរិករហូតទទួលបានលិខិតចេញចូលអាមរិកពេញសិទ្ធិនោះ៖

https://www.youtube.com/watch?v=3_VnK8Fp4Yk

មតិយោបល់