ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្ទើរទប់ទឹកភ្នែកមិនបាន! Troy Kotsur ក្លាយជាតារាប្រុសគថ្លង់ដំបូងក្នុងប្រវត្តិសាស្ត្រ ឈ្នះពានអូស្ការ

(បរទេស)៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ គឺជា ថ្ងៃ ដែល ព្រឹត្តិការណ៍ប្រគល់ពាន រង្វាន់អូស្ការលើកទី ៩៤ បាន ប្រារព្ធ ឡើង យ៉ាង អស្ចារ្យ និងបាន រក ឃើញ ម្ចាស់ ពាន ជា បន្តបន្ទាប់ សរុប ២៣ពាន។

ដោយឡែក ក្នុង ចំណោម ពាន ទាំងអស់ គ្រប់គ្នា នៅ រំភើប ចិត្តមិនទាន់ បាត់ ពេល ម្ចាស់ តំណែង «តារាសម្ដែងជាតួរងឆ្នើម» បានទៅលើ តារាសម្ដែង Troy Kotsur តួក្នុងរឿង «CODA»។

វាជា ពេល ដ៏រំភើប បំផុត ព្រោះ គ្រប់គ្នាជ្រាប ស្រាប់ថា តារា ប្រុសរូបនេះ អសមត្ថភាព ក្នុងការស្ដាប់ ពោលគឺ ថ្លង់ ប៉ុន្តែ លោក មាន សមត្ថភាព មិនអាច កាត់ថ្លៃបានក្នុង ការបង្ហាញ ការ សម្ដែង ដែលមិនមែន គ្រប់គ្នា សុទ្ធតែអាច ធ្វើបាន។នេះជា ប្រវត្តិសាស្ត្រ ដំបូង ដែល ដែល តារា ប្រុស ដែល ស្ដាប់ពុំឮទទួល ជោគជ័យ អស្ចារ្យ បែប នេះ។ ដូច្នេះ បានសេចក្ដីថា Troy ក្លាយជា តារា សម្ដែង ថ្លង់ទី ២ ដែល ឈ្នះពានរង្វាន់ បន្ទាប់ ពីមិត្តរួមរឿង គឺ Marlee Matlin អ្នកដែល ឈ្នះពាន «តារាសម្ដែងស្រីឆ្នើម» កាល ពីអាយុ ២១ឆ្នាំ អំឡុងឆ្នាំ ១៩៨៦ ពេល លេងរឿង «Children of a Lesser God»។

ជាក់ស្ដែង ពាន រង្វាន់ «តារាសម្ដែង តួរងឆ្នើម» នេះ ដែរ ត្រូវ បានប្រកាស ដោយ តារាកូរ៉េ Youn Yuh Jung អមដោយសម្រែកសាទរ និងកាយវិការទះដៃពេញ កម្មវិធី ជូនដល់ Troy Kotsur ៕

មតិយោបល់