ព័ត៌មានជាតិ

Laporta បញ្ជាក់ពីការវិលត្រឡប់មកវិញរបស់ Messi

បរទេស៖ ប្រធានក្លឹបយក្សអេស្បាញ Barcelona នៅសប្តាហ៍នេះបានចេញមកធ្វើការបង្ហាញជំហសាជាថ្មីថាក្លឹបគឺមិនត្រូវការអតីតតារាឆ្នើមរបស់ក្លឹបកីឡាករ Lionel Messi ដែលធ្លាប់បានចាកចេញទៅចូលរួមជាមួយនឹងក្លឹប PSG កាលពីរដូវក្តៅកន្លងមកនោះឡើយ។

លោក Joan Laporta បានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកកាសែតបែបនេះថាក្លឹប Barcelona មិនដែលមានបំណងក្នុងការចុះហត្ថលេខាសាជាថ្មីនាំយកកីឡាករ Messi មកវិញឡើយគិតចាប់តាំងតែពីបានបែកបាក់គ្នាកាលពីរដូវក្តៅកន្លងមកនោះ។

គួរឲ្យដឹងដែរថាកន្លងមក Messi ធ្លាប់មានពាក្យចចាមអារ៉ាមថានឹងអាចវិលត្រឡប់មកចូលរួមជាមួយនឹង Barcelona វិញបន្ទាប់ពី PSG ត្រូវបានធ្លាក់ចេញពីពានរង្វាន់ Champions League កាលពីដើមខែកន្លងមក។

លោកបន្តថា៖Messi មិនដែលមានទំនាក់ទំនងដោយផ្ទាល់ជាមួយនឹងក្លឹបឬកីឡាករឡើយហើយយើងមិនដែលទទួលបានការទំនាក់ទំនងពី Messi ចំពោះលទ្ធភាពនៃការវិលត្រឡប់វិញនោះដែរ៕

មតិយោបល់