ព័ត៌មានសិល្បៈ និងកម្សាន្ត

ទៅដល់ស្រុកថៃភ្លាម! វ៉ាន់ដា ថតរូបជាមួយតារារ៉េបល្បីថៃ សង្ស័យតែ…

ថៃ៖ កាលពីថ្មី ៗនេះ មានការចាប់អារម្មណ៍ ក៏ដូចជាការចែករំលែក ទៅនឹងរូបភាពជាច្រើនសន្លឹក នៃតារារ៉េបប្រទេស ថៃ បានថតរូបជាមួយនឹង តារាប្រុសវ៏យក្មេង លោក វ៉ាន់ដា កំពុងទទួលបានការទាក់ទាញជាខ្លាំង នៅលើបណ្តាញសង្គម។

តាមរយៈរូបថតជាច្រើនសន្លឹក ដែលបាន បង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក បានធ្វើឲ្យអ្នកគាំទ្រ មានការអន្ទះសារខ្លាំងតែម្តង ដែលគេសង្ស័យ ក៏ដូចជាទំនងថា តារាប្រុសរ៉េប វ៉ាន់ដា នឹងមានការសហការជាមួយតារារ៉េបប្រុសណាម្នាក់នាពេលអនាគត។

តាមរយៈរូបភាពទាំងនោះ គេប្រទះឃើញថា វ៉ាន់ដា បានថតរូបសុទ្ធសឹងបុគ្គលល្បីក្នុងវិស័យរ៉េប ដោយមានដូចជា F.Hero ដែលធ្លាប់Collaboration ជាមួយ NCT ក៏ដូចជាតារាប្រុស Bam Bam ក៏មករួមការងារជាមួយដែរ មាន Sprite ម្ចាស់ពាន The Rapper ផងដែរ៕

ប្រភព៖ Thai Star FanPage

មតិយោបល់