ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង១០និង៤៦នាទីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរចរណ៍ មួយបានកើតឡើង រថយន្តមិនស្គាល់ម៉ាក១គ្រឿងបើកបុកនិងកិនម៉ូតូ១គ្រឿង បណ្តាលឲ្យបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋនិងកម្លាំងសមត្ថកិច្ច ទីតាំងកើតហេតុ ស្ថិតតាមបណ្តោយផ្លូវបេតុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។ នៅក្រោយពេលកើតហតុ សមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋាន បានចុះទៅពិនិត្យមើលតាមនីតិវិធីផ្លូវច្បាប់ ។
សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្តនៅពេលក្រោយទៀត៕



មតិយោបល់