គ្រោះក្លាយជាលាភ! សំបុត្រថ្លៃទស្សនាកម្មវិធីរបស់ Chris Rock កើនឡើងជាង ៦០០ ភាគរយ

(បរទេស)៖ រឿងដ៏កក្រើកក្នុងប្រវត្តិសាស្ត្រកម្មវិធីប្រគល់ពាន់រង្វាន់ Oskar ដោយមានការទះកំផ្លៀងពីមុខទស្សនិកជនរាប់លាននាក់ហើយ តារាកំប្លែង Chris Rock ក៏បានទទួលការរិះគន់យ៉ាងធ្ងន់ធ្ងរលើអនឡាញ ប៉ុន្តែពេលនេះ លោកក៏ទទួលបានប្រាក់យ៉ាងច្រើនពីការលក់សំបុត្រកម្មវិធីរបស់លោកផងដែរ។

បើយោងតាមវេទិកា TickPick សំបុត្រដែលមានតម្លៃថោកបំផុតសម្រាប់កម្មវិធីរបស់តារាកំប្លែងរូបនេះ គឺ ៤៦ដុល្លារ ដោយឡែកបច្ចុប្បន្ន តម្លៃនេះបានហក់ឡើងដល់ ៣៤១ ដុល្លារឯណោះ ព្រោះមហាជនកាន់តែច្រើនចង់ឃើញ Chris ផ្ទាល់។

ទន្ទឹមនឹងនោះ ដំណើរកំសាន្ដរបស់ Ego Death Comedy នឹងចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី ០២ ខែមេសា។ យើងនឹងចាំទស្សនាមើលលើកនេះតើ លោកនឹង មាន ពាក្យអ្វីទាក់ទិនរឿង កំប្លែង អំពី គ្រួសារ Will Smith ទៀត នោះ៕

ប្រភព៖ វិភាគកុន

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *