ម្តងនេះ! នីឡា បោះធៀបកំណត់ថ្ងៃរៀបការរួចរាល់ ត្រៀមចូលរោងឆាប់ៗ ក្រោយលើកពេល ៣ឆ្នាំ

(ភ្នំពេញ)៖ បងប្អូនពិតជាបានស្គាល់ តារាកំប្លែង នីឡា ជាក់ជាមិនខានព្រោះ រូបនាងប្រឡូកក្នុងវិស័យសិល្បៈនេះ តាំងពីនៅតូចៗមកម្លេះ រហូតមកដល់ពេលនេះ រូបនាងពេញរូបពេញរាង ក្រមុំស្កូក ក៏នៅតែសម្តែងកំប្លែងដូចមុន។

យ៉ាងណាមិញ បើនិយាយពីជីវិតឯកជនវិញ រូបនាងនិងគូស្នេហ៍ ត្រូវគេដឹងថា ស្រឡាញ់គ្នាបើកចំហច្រើនឆ្នាំមកហើយ ទន្ទឹមនឹងនោះ ក៏មានគម្រោងនឹងរៀបការជាមួយគ្នា ប៉ុន្តែដោយសារ បញ្ហាការរីករាលដាលនៃជំងឺកូវីដ ទើបធ្វើឲ្យ ពិធីមង្គលរបស់អ្នកទាំងពីរ ត្រូវលើកពេលរហូត។

ផ្ទុយទៅវិញ មកដល់ពេលនេះ ទើបទទួលបានដំណឹងល្អ តារាកំប្លែងស្រីរូបនេះ បោះធៀបការចែកភ្ញៀវរួចរាល់ និងកំណត់ពេលចូលរោងជ័យរួចរាល់ហើយ នៅពាក់កណ្តាលខែក្រោយនេះ ក្នុងនោះ សាមីខ្លួនបានប្រាប់ឲ្យដឹងថា «អ្នកណាជំពាក់ចំណងដៃនីឡាខ្លះចេញមុខមក លើក3ឆ្នាំហើយ សុំប្រាកដខែក្រោយនេះហើយ»។

 

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *