ព័ត៌មានសិល្បៈ និងកម្សាន្ត

Mai Davika លេចធ្លោ ខ្លាំង ក្នុងកម្មវិធីប្រគល់ពានរង្វាន់ តារាសម្តែង ឆ្នើម យប់មិញ!

(ថៃ)៖ កម្មវិធីប្រគល់ពានរង្វាន់សម្រាប់តួសម្តែងឆ្នើមសម្រាប់សិល្បករថៃនារាត្រីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ បានប្រារព្ធឡើងដោយមានតារាប្រុសស្រីជាច្រើនបានចូលរួមយ៉ាងគគ្រឹកគគ្រេង។ យ៉ាងណាមិញ កម្មវិធីកាលពីយប់មិញនេះបានប្រគល់ពានរង្វាន់ដល់តារាសម្តែងឆ្នើមជាច្រើនរូប ហើយក្នុងនោះដែរក៏មានតារាស្រីរាងស្តើង Mai Davika មានឈ្មោះក្នុងបញ្ជីជាតារាសម្តែងស្រីឆ្នើមម្នាក់ក្នុងចំណោមសិល្បករជាច្រើនទៀត ដែលនេះជាសមិទ្ធផលជាទីគាប់ចិត្តតបស្នងការខិតខំប្រឹងប្រែងលើវិថីសិល្ប:អស់រយ:ពេលជាច្រើនឆ្នាំមកនេះ។

ក្រៅពីពានរង្វាន់មួយនេះហើយ Mai ក៏ត្រូវបានគ្រប់គ្នាចាប់អារម្មណ៍លើការតុបតែងខ្លួនដ៏លេចធ្លោរបស់នាងផងដែរ ដែលតារាស្រីរូបនេះបានជះលុយមិនក្រោម ២ម៉ឺនដុល្លារឡើយសម្រាប់កម្មវិធីយប់មិញនេះ។ ជាមួយនឹងម៉ូតរ៉ូបវែងវាលទ្រូង ដៃម៉ូតរោមសត្វ បន្ថែមគ្រឿងអលង្ការខ្សែក ក្រវិល រួមជាមួយកាបូបពណ៌ទឹកមាសរាងបេះដូងតូចមួយកាន់ជាប់នឹងដៃ បានធ្វើឱ្យសម្រស់ Mai Davika ហាក់មានភាពលេចធ្លោខ្លាំងក្នុងកម្មវិធីប្រគល់ពានរង្វាន់យប់មិញនេះ។

គួរបញ្ជាក់ដែរថា ក្រៅពីជោគជ័យក្នុងការសិក្សាដោយទើបបញ្ចប់ថ្នាក់អនុបណ្ឌិតកាលពីពេលថ្មីៗនេះហើយ Mai ក៏ជោគជ័យលើវិថីសិល្ប:ខ្លាំងផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ បើក្រលេកមើលស្នេហារបស់នាងទៀតសោត Mai កំពុងមានទំនាក់ទំនងជាមួយតារាប្រុស Chantavit Dhanasevi ដែលមិនថាក្នុងកម្មវិធីណាឡើយ ក៏អ្នកទាំង២តែងបណ្តើរគ្នាត្រសងប្រៀបដូចរលកញីឈ្មោលធ្វើឱ្យគ្រប់គ្នាលួចសរសើរពីគូនេះមិនដាច់ពីមាត់ឡើយ៕

មតិយោបល់