ព័ត៌មានសិល្បៈ និងកម្សាន្ត

អ៉ិន ឡើងកម្តៅដាក់ ប៉ែន ចំរ៉ុង ជាថ្មី

ភ្នំពេញៈ បន្ទាប់ពីប៉ែន ចំរ៉ុង បានបង្ហោះសារខ្លីមួយបញ្ជាក់ថា ការដែលលោកមិនឆ្លងមិនឆ្លើយ ក្រោយការវាយបកយ៉ាងចាស់ដៃពីសំណាក់លោក អ៉ិន និង ភិន សុដាលីស គឺមិនមានន័យថា ខ្លួនខុស តែគឺដើម្បីទុកមុខឲ្យខាងស្រីនោះ បានដុតកម្តៅ ឲ្យលោកអ៉ិន ឆេះអារម្មណ៍ជាថ្មី។ លោកបានប្រកាសដាក់អ្នកសារព័ត៌មានជាថ្មីថា សូមឲ្យលោកប៉ែន ចំរ៉ុង បញ្ចេញនូវអ្វីដែលខ្លួនចង់លាតត្រដាង ឲ្យបានឆាប់រហ័ស ដោយលោកបញ្ជាក់ថាលោករីករាយស្វាគមន៍។

ជាមួយនឹងប្រកាសជាថ្មីរបស់លោកអ៉ិន គឺភ្លើងសង្គ្រាមពាក្យសម្ដីរវាងចាងហ្វាងផលិតកម្មមហាហង្ស រូបនេះ និងលោកប៉ែន ចំរ៉ុង នឹងមានថ្មីទៀតហើយ បន្ទាប់ពីលោកអ៉ិន ប្រកាសថាលោកមិនទទួលយកពាក្យសម្ដីរបស់លោកប៉ែន ចំរ៉ុង ដែលមានខ្លឹមសារថាលោកមានអាថ៌កំបាំងត្រូវលាងខ្លួនឯងច្រើន តែមកពីទុកមុខឲ្យអ៉ិន ទើបសុខចិត្តស៊ូទ្រាំមិនតបត។

ការប្រកាសរបស់លោកប៉ែន ចំរ៉ុង ហាក់បញ្ជាក់ថាលោកមាន ហេតុផលនៅពីក្រោយខ្នងនៃការបង្ខំងលះភលែរិយា និងនៅពីក្រោយការមិនទទួលខុសត្រូវចំពោះកូនស្រីរបស់ភិន សុដាលីស និងមិនខុសពីធ្វើឲ្យមានទស្សនៈយល់ថាអាថ៌កំបាំងពាក់ព័ន្ធនឹងលោកអ៉ិន ទំនងជាស្ថិតក្នុងដៃប៉ែន ចំរ៉ុង ទើបធ្វើឲ្យតារារូបនេះហ៊ានប្រកាសស្ដែងៗថាការដែលលោកមិនតបត និងមិនវាយបកត្រលប់វិញ គឺដោយសារតែទុកមុខឲ្យខាងស្រី។

យ៉ាងណាមិញ ប្រតិកម្មនឹងបញ្ហានេះ លោកអ៉ិន បានវាយប្រហារយ៉ាងចាស់ដៃតាមរយៈវីដេអូឃ្លីបខាងក្រោម ខណៈដែលលោកអ៉ិន ក៏បានប្រកាសថានឹងប្រកាសស្វាគមន៍ការលាតត្រដាងរបស់លោកប៉ែន ចំរ៉ុង ២៤ម៉ោង ដើម្បីឲ្យរឿងឆាប់ចប់។

តោះសូមស្ដាប់ប្រតិកម្មវាយបករបស់លោកអ៉ិន ទាំងអស់គ្នា៕

https://youtu.be/AL-cVDOBwXM

អ៉ិន សុភិន អ៉ិន សុភិន អ៉ិន សុភិន ប៉ែន ចំរ៉ុងប៉ែន ចំរ៉ុងប៉ែន ចំរ៉ុងអ៉ិន សុភិន ប៉ែន ចំរ៉ុង

មតិយោបល់