NATO ថារុស្ស៊ីនឹងបើកការវាយប្រហារ ដើម្បីកាន់កាប់តំបន់ Donbas របស់អ៊ុយក្រែន នៅប៉ុន្មានសប្ដាហ៍ខាងមុខនេះ

(ព្រុចសែល)៖ អគ្គលេខាធិការអង្គការ NATO លោក ជែន ស្ដូលធិនបឺគ (Jens Stoltenberg) បាននិយាយថារុស្ស៊ីទំនងជានឹងបើក ការវាយប្រហារសាជាថ្មីលើតំបន់ដុនបាស់ (Donbas) ស្ថិតនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន នៅប៉ុន្មានសប្ដាហ៍ខាងមុខទៀតនេះ។

ការកត់សម្គាល់ខាងលើរបស់លោក ស្ដូលធិនបឺគ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ នៅថ្ងៃអង្គារសប្ដាហ៍នេះ ពោលមួយថ្ងៃមុន នឹងកិច្ចប្រជុំកំពូលរបស់រដ្ឋមន្ត្រីការបរទេស NATO ចាប់ផ្ដើមនៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់)។ លោក ស្ដូលធិនបឺគ បានបញ្ជាក់ ដូច្នេះថា «បច្ចុប្បន្ន យើងបានឃើញហើយថាកងទ័ពរុស្ស៊ីបានដកថយចេញពីរដ្ឋធានីកៀវ ដើម្បីប្រមូលកម្លាំងឡើងវិញ ហើយប្ដូរយុទ្ធសាស្ត្រទៅផ្តោតលើតំបន់ភាគខាងកើតនៃប្រទេសអ៊ុយក្រែន»។

លោកបន្ថែមថា នៅប៉ុន្មានសប្ដាហ៍ខាងមុខទៀតនេះ កងទ័ពរុស្ស៊ីអាចនឹងវាយលុកចូលតំបន់ភាគខាងកើត និងភាគខាងត្បូងរបស់អ៊ុយក្រែន ដើម្បីកាន់កាប់តំបន់ដុនបាស់ទាំងស្រុង ហើយសាងសង់ផ្លូវតភ្ជាប់មួយឆ្ពោះទៅកាន់តំបន់គ្រីមៀ៕

ប្រភព៖​​​​​​ Reuters

Press Conference NATO Secretary General Jens Stoltenberg

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *