ព័ត៌មានសិល្បៈ និងកម្សាន្ត

ជាសង្សារសំណព្វទៅហើយ ត្រឹមឡានទំនើបមួយរឿងអី ដែលគូស្នេហ៍ Due មិនហ៊ានទិញឲ្យក្នុងថ្ងៃខួបកំណើត

 

(ថៃ)៖ ពិតជាពិសេសមែន ក្នុងថ្ងៃខួបកំណើតរបស់តារាស្រី Due Arisara នៅក្នុងឆ្នាំនេះ ត្រូវបានគូស្នេហ៍ស្រស់សង្ហា បង្កភាពភ្ញាក់ផ្អើល ដោយបានរៀបចំកាំជ្រួច និងមើលពន្លឺភ្លើងជាមួយគ្នាយ៉ាងរ៉ូមែនទិក ធ្វើឲ្យទស្សនិកជនមិនតិចទេលួចច្រណែននឹងភាពផ្អែមល្ហែមរបស់គូស្នេហ៍នេះ។

ក្នុងថ្ងៃខួបកំណើតឈានចូលវ័យ ៣១ ឆ្នាំ របស់នាង លោក Sebastian ដែលត្រូវជាគូស្នេហ៍បណ្ដូលចិត្ត ថែមទាំងមានកាដូពិសេសៗជាច្រើនទៀត រួមមានទាំង នំខួបកំណើតដែលបានរៀបចំយ៉ាងស្រស់ស្អាតព្រមទាំងរបស់ប្រើប្រាស់ម៉ាកល្បីៗដែលមានតម្លៃថ្លៃ ផងដែរ។

លោក Sebastian បាន ទិញឡានស៊េរីទំនើបយ៉ាងប្រណីត ម៉ាក Lamborghini ពណ៌ក្រហម ដែលមានតម្លៃ ២៥ លានបាត(ប្រហាក់ប្រហែលនឹង ៧៩ ម៉ឺនដុល្លា) ដែលអាចនិយាយបានថា នេះគឺជាកាដូដ៏ធំបំផុតសម្រាប់នាងនៅក្នុងឆ្នាំនេះ ថែមទៀតផង៕

ប្រភព៖ Kapook

មតិយោបល់