ព័ត៌មានសិល្បៈ និងកម្សាន្ត

ថាសក់ទៅប្លែក បើមើល ស្បែកជើងនិងកាបូប Sandara អាចបន្លំភ្នែកហ្វេនបាន

(បរទេស)៖ ហ្វេនៗដែលជា Blackjack អ្នកគាំទ្ររបស់ក្រុម 2NE1 ច្បាស់ជាដឹងអំពីការតុបតែងខ្លួនរបស់ Sandara ហើយថា ថ្ងៃប្រគុំតន្ត្រី នាងបានធ្វើម៉ូតសក់ប៉ះឡើងលើ ប្លែកជាងគេប៉ុណ្ណា។ ទោះជាយ៉ាងណាក្ដី វាមិនមែនជារឿងចម្លែកចិត្តសម្រាប់ហ្វេនៗនោះទេ ព្រោះបើមិនប្លែកមិនមែន Sandara ឡើយ។

ជាមួយគ្នានោះ ថ្មីៗនេះ តារាចម្រៀងស្រីមុខស្រស់ បានធ្វើឲ្យមហាជនចាប់អារម្មណ៍ជាមួយនឹងរូបមួយសន្លឹក ដែលគេឃើញ កាបូប និងស្បែកជើង របស់នាងមើលមួយភ្លែតអាចបន្លំភ្នែកបាន។ នៅក្នុងនោះ កាបូបនាង បើមើលមួយក្រឡេកស្មានតែជាតុក្កតា តែតាមពិតវាជាកាបូបម៉ាកល្បីដែលមានតម្លៃ ៦៤០ដុល្លារ។

ចំណែកឯ ស្បែកជើងវិញ បើមិនចាប់អារម្មណ៍ច្បាស់ជាគិតថា គ្រាន់តែជាស្បែកជើងរាបធម្មតា ប៉ុន្ដែវាជាស្បែកជើងកែងដែលមានតម្លៃ ៦២៥ដុល្លារ ឯណោះ។ ជាពិសេស ហ្វេនៗជាច្រើនកំពុងតែរងចាំការចេញចម្រៀងថ្មីរបស់ក្រុម 2NE1 ថាតើមានអ្វីថ្មីហើយប្លែកមកបង្ហាញអ្នកគាំទ្រទៀត៕

ប្រភព៖ 2NE1 គម្ពុជា

មតិយោបល់