ភ្នំពេញៈ បើទោះជាអ្នកនាងលី ម៉ារីណា ត្រូវគេដឹងថាមានការងារមុខជំនួញចេញចូលក្រៅស្រុក សឹងមិនមាន ពេលនៅកម្ពុជាច្រើននាពេលចុងក្រោយយ៉ាងណាក៏ដោយ ក៏តារាស្រីរូបនេះនៅតែឆ្លៀតធ្វើខួបកំណើត ឲ្យកូនប្រុសរបស់ខ្លួនជាទ្រង់ទ្រាយធំ។ ពិធីនេះត្រូវបានធ្វើឡើងនៅភោជនីយដ្ឋានវីហ្វ្រេនបឹងត្របែក ដោយមានតារាយ៉ាងច្រើនកុះករចូលរួម។
អ្នកនាងលី ម៉ារីណា និយាយថា តាំងពីបានបាត់មុខពីសិល្បៈមកទល់ពេលនេះ អ្នកនាងស្ថិតនៅក្នុងស្រុក តិចណាស់ ដោយសារតែអ្នកនាង និងស្វាមីគឺមានភារៈឡើងទៅកុម្ម៉ង់ទំនិញដូចជាគ្រឿងរថយន្តភាគច្រើន។ ជាក់ស្ដែងមុនធ្វើពិធីខួបកំណើតឲ្យកូនប្រុសគម្រប់អាយុ២ឆ្នាំ នៅថ្ងៃទី២៤ កញ្ញានោះ អ្នកនាងក៏ទើបមក ពីស្រុកគេ ហើយបន្ទាប់ពីធ្វើខួបឲ្យកូនប្រុសហើយក៏អ្នកនាងទំនងជាទៅស្រុកគេទៀត។
អ្នកនាងនិយាយថា ពិធីខួបរបស់កូនប្រុសត្រូវបានធ្វើឡើងចំនួន១២តុ ដោយតារាភាគច្រើន គឺជាតារា ជើងចាស់ និងមួយចំនួនជាតារាមកពីGroup «គ្រួសារតារាកម្ពុជា» ដែលអ្នកនាងទើបតែស្គាល់ និងមានទំនាក់ទំនងឡើង។ តារាដែលបានបង្ហាញខ្លួននៅក្នុងពិធីនោះ គេឃើញវត្តមាន លោកសុះ ម៉ាច លោកកុយ ស៊ីឌឿន ម្ចាស់ផលិតកម្មឌីភី លោកអ៉ិន ម្ចាស់ផលិតកម្មមហាហង្ស អ្នកនាងចន ច័ន្ទលក្ខិណា កញ្ញាថន លក្ខិណា អ្នកនាងមាស សម្ផស្ស អ្នកនាងម៉ៅ ស៊ីណាត លោកឃីម រតនៈ លោកខេន វណ្ណាថាត់ លោកយ៉ែម សំអូន កញ្ញាស្រីពៅមុខឈើ លោកបញ្ញា សិទ្ធិ កញ្ញាពេជ្រ អាវីហ្សា លោកគង់ ចំរ៉ុង លោកភឹម តារាវិបុល និងតារាល្បីឈ្មោះជាច្រើនរូបទៀត៖
https://youtu.be/BNKVnrE7oRM
មតិយោបល់