ព័ត៌មានសិល្បៈ និងកម្សាន្ត

មិនធម្មតា! បទចម្រៀង «Run The Town» រវាងតារារ៉េបខ្មែរ VannDa និងតារារ៉េបថៃ ចេញមកញាក់សាច់

(ភ្នំពេញ)៖ ឥឡូវនេះ អ្វីៗដែលពួកយើងទាំងអស់គ្នាទន្ទឹងរងចាំ គឺបានមកដល់ហើយ បទចម្រៀងវីដេអូថ្មីក្រោមចំណងជើងថា “Run the Town” របស់លោក វណ្ណដា បានចេញជាផ្លូវការនៅថ្ងៃសុក្រ ទី២២ សប្តាហ៏នេះ។

បើពិនិត្យនៅ Poster នៃបទចម្រៀងដែលលោកបានធ្វើការផុសនៅតាមបណ្តាញសង្គមទាំងអស់របស់លោកកាលពីពេលថ្មីៗនេះបានសរសេរនៅផ្នែកខាងលើ ដោយមានពាក្យជាភាសាអង់គ្លេសថា “We Gon’ Run the Town”។ លោកក៏បានបង្ហាញផងដែរថា បទចម្រៀងថ្មីនេះគេនឹងធ្វើការផុស្ត នៅលើបណ្តាញ យូធូបផ្លូវការ របស់ផលិតកម្ម High Cloud Entertainment ។

ម្យ៉ាងវិញទៀត បទនេះក៏មានផងដែរការសហការគ្នា រវាងផលិតកម្ម បារមី និង High Cloud ។ ជាការពិត មិនអ្នកគាំទ្ររូបលោកមិនតិចនោះទេ ដែលមានការរំភើប និងសប្បាយរីករាយទៅនឹងដំណឹងនៃការបញ្ចេញបទចម្រៀងថ្មី ដែលមានការបង្ហាញប្រាប់ដល់អ្នកគាំទ្រលឿនជាងរាល់ដង។

សូមបញ្ជាក់ផងដែរថា បទចម្រៀង Run the Town ជាបទដែលនឹងច្រៀងរួមគ្នា រវាងលោក វណ្ណដា លោក F.Hero លោក 1Mill និង លោក Sprite ។

មតិយោបល់