លោក ម៉ាក្រុង ផ្ដួលលោកស្រី ឡឺប៉ែន ក្នុងការបោះឆ្នោតប្រធានាធិបតីបារាំង អាណត្តិថ្មី

(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានផ្ដួលលោកស្រី ម៉ារីន ឡឺប៉ែន នៅក្នុងការបោះឆ្នោតប្រធានាធិបតីជុំទី២ និងជា ជុំចុងក្រោយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ដើម្បីបន្តកាន់អំណាចរយៈពេល ៥ឆ្នាំ ក្នុងអាណត្តិថ្មី។

បើតាមសន្លឹកឆ្នោតដែលរាប់បាន ៩៧ភាគរយ លោក ម៉ាក្រុង ទទួលបានសំឡេងគាំទ្រ ៥៨.៥៥ភាគរយ ខណៈលោកស្រី ឡឺប៉ែន ទទួលបាន ៤១.៤៥ភាគរយ។ ប៉ុន្តែ នៅក្នុងសុន្ទរកថាប្រកាសពីជ័យជម្នះ លោក ម៉ាក្រុង បានសន្យាថានឹងដោះស្រាយបញ្ហាដែល នៅសេសសល់ពីអាណត្តិមុនរបស់លោក, ស្វែងរកសាមគ្គីភាពជូនជាតិ និងជាពិសេសគឺស្ដង់ដាររស់នៅរបស់ប្រជាជនបារាំងតែម្ដង។

លោក ម៉ាក្រុង បន្ថែមថា «ប្រជាជនមួយចំនួននៅក្នុងប្រទេសនេះ បានបោះឆ្នោតឱ្យខ្ញុំ មិនមែនដោយសារតែ ពួកគេគាំទ្រគំនិតរបស់ខ្ញុំនោះទេ ប៉ុន្តែពួកគេមិនចង់អ្នកស្ដាំនិយមជ្រុលកាន់អំណាចតែប៉ុណ្ណោះ។ តែខ្ញុំនៅតែអរគុណដល់ពួកគេ ហើយខ្ញុំដឹងថាខ្ញុំ ជំពាក់បំណុលពួកគេ នៅឆ្នាំខាងមុខៗ»៕

ប្រភព៖​​​​​​AFP

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *