មេម៉ាយសាច់សខ្ចី សេង សុឃីម រឹងមាំខ្លាំងក្នុងជីវិត ដោយបង្ហោះសារបែបនេះថា…

(ភ្នំពេញ)៖ តារាស្រីមេម៉ាយកូនមួយ សេង សុឃីម ត្រូវទទួលបានការចាប់អារម្មណ៍ ពីសំណាក់មហាជន ជារឿយៗព្រោះតែសម្រស់រូបនាង ពិតជា ស្រស់ស្អាតមែន ថ្វីត្បិតតែមេម៉ាយកូន ១ មែនពិត តែក្រមុំ ១៨ ឆ្នាំភាគច្រើន ពិតជាសុំខ្មាស់តែម្តង។

ជាក់ស្ដែង ថ្មីៗនេះ គេឃើញ តារាស្រីពន្លកថ្មីរូបនេះទើបតែបានបង្ហោះរូបភាពមួយសន្លឹក ដែលមើលទៅអាណិតអាសូរ ជាមួយនឹងការបរិយាយ រៀបរាប់អារម្មណ៍ពិត ទៅនឹងតស៊ូ ការចិញ្ចឹម កូនក្នុងនាម ជាស្រ្តីមេម៉ាយ ដែលមានចិត្តធ្ងន់ រឹងមាំ ដែលរូបនាង មិនទន់ជ្រាយម្តងណាឡើយ។

ក្នុងនោះផងដែរ មិនត្រឹមតែចិញ្ចឹមកូនម្នាក់ឯង តាំងពីនៅតូចនោះទេ តែរហូតមកពេលនេះ តារាស្រីរូបនេះ បានមើលថែរក្សា ជួយផ្គត់ផ្គន់ ម្តាយ ព្រមទាំង ក្មួយទៀតផង ដោយបានលើកឡើងខ្លឹមសារដូច្នេះថា «មនុស្សខ្ញុំលំបាក ហត់ ខ្ញុំតែងតែយំ មិនមែនខ្ញុំទន់ជ្រេាយទេ ការពិតខ្ញុំរឹងមាំណាស់ ខ្ញុំចិញ្ចឹមកូនម្នាក់ឯងតាំងពីកូននៅតូចប៉ុននិង រហូតដល់អីលូវ ខ្ញុំអាចមើលថែម្តាយ កូន ក្មួយៗដោយម្នាក់ឯងបាន ប៉ុននិងខ្ញុំក៏មានក្តីសុខ មិនគួរធ្វើឲ្យខ្លួនលំបាកទេ រឹងមាំណាឃីមហើយខ្ញុំស្អប់មនុស្សមួយចំនួនតូច មនុស្សដែលដើរថាគេមិនល្អគ្រប់រឿង ទាំងខ្លួនឯងនៅរស់ពឹងអ្នកដទៃ អាយុច្រើនមិនប្រាដថាចេះគិតទេ។ ហើយអាយុតិចលេងសើចច្រើនមិនប្រាដថាគេមិនដឹងខ្យល់អីទេ គេខំណាស់ តែគេប្រើខួរក្បាល»។

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *