ព័ត៌មានសិល្បៈ និងកម្សាន្ត

ឡើងឆាក កាន់ក្បាលម៉េក្រូវិញ វ៉ាន់ នីឡា ប្រកាន់ខ្ជាប់៣ចំណុចដើម្បីអ្នកគាំទ្រ

(ភ្នំពេញ)៖ តារាស្រីរាងតូចច្រឡឹង ដែលទើបតែបង្ហាញមុខជាថ្មីក្រោយឃ្លាតឆ្លាតឆ្ងាយពីទស្សយីភាពរបស់មហាជន គឺកញ្ញា សុខ វណ្ណនីឡាត្រឡប់មកវិញលើនេះប្រកាន់គោលជំហរ៣ចំណុចធំៗដែលនាងប្រឹង និងតស៊ូ ដើម្បីបម្រើអារម្មណ៍មហាជន។

Instagram ផ្លូវការរបស់តារាចម្រៀងសំឡេងស្រទន់ វណ្ណនីឡា បានបង្ហោះរូប ភាពជាច្រើនសន្លឹក បង្ហាញពីទិដ្ឋភាពកំពុងសម្ដែងការច្រៀងលើឆាក ដោយបានភ្ជាប់ជាមួយពាក្យច្រើនឃ្លា និង៣ចំណុច ដែលនាងតែងតែប្រកាន់ជាប់ខ្លួនគ្រប់ពេលឡើងឆាក។វ ណ្ណនីឡា បានរៀបរាប់លើ Instagram៖ “ការតាំងចិត្តរបស់ខ្ញុំបីចំនុចគ្រប់ពេលឡើងឆាកម្តងៗ ទី១.ច្រៀងឲ្យបានល្អ ទី២.ផ្តល់ស្នាមញញឹមឲ្យច្រើនទៅកាន់ហ្វេន និងទី៣. ឲ្យហ្វេនសប្បាយរីករាយជាមួយនឹងវត្តមានរបស់ខ្ញុំនៅលើឆាក”។

បន្ទាប់ពីបានឃើញអំពីការតាំងចិត្តដើម្បីមហាជន អ្នកគាំទ្រមិនតិចនាក់បានចូលរួម Comment ស្ញើចសរសើរ និងបង្ហាញការពេញចិត្តជាខ្លាំងចំពោះតារាចម្រៀងស្រីរូបនេះ៕

មតិយោបល់