ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីហិង្សា និងធ្វើឲ្យខូចខាតដោយចេតនា នៅក្រុងតាខ្មៅ

កណ្ដាល: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្ដាញសង្គមបានឲ្យដឹងថា ថ្ងៃអាទិត្យ១កើត ខែពិសាខ ឆ្នាំខាល ចត្វាស័កពុទ្ធសករាជ២៥៦៦ ត្រូវនិងថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២២វេលាម៉ោង ១៥និង១៧នាទី មានករណីហិង្សាដោយចេតនានិងធ្វើឲ្យខូចខាតដោយចេតនាចំណុចផ្ទះជនរងគ្រោះ ភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ ពៅ សុផល ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិ សង្កាត់កើតហេតុ មុខរបរកសិករ(មានស្នាមរបួសប៉ោងប្រអប់ជើងខាងឆ្វេងចំនួន០១កន្លែង។
ជនសង្ស័យឈ្មោះ ប៉ុក រតនា ហៅ រស់ ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ សង្កាត់កើតហេតុ មុខរបរជាងជួសជុលម៉ូតូ(ឃាត់ខ្លួន)។
វត្ថុតាងចាប់យក:
១-ដុំថ្មចំនួន៧ដុំ
២-ក្តាជញ្ជាំងផ្ទះចំនួន០១បន្ទះប្រវែង៣៥ស.ម
សម្ភារ:ខូចខាត៖
-បាក់បែកក្តារជញ្ជាំងផ្ទះ១សន្លឹក
-បែកដំបូងផ្ទះធ្វេីពីស៊ីប្រូស៊ីម៉ង់ត៍ចំនួន១កន្លែង

កាលពីវេលាកើតហេតុខាងលើ ពេលដែលជនរងគ្រោះនិងក្រុមគ្រួសារកំពុងតែអង្គុយលេងនៅក្រោមផ្ទះ ពេលនោះស្រាប់តែជនសង្ស័យដែលជាមនុស្សប្រើប្រាស់គ្រឿងញៀននៅផ្ទះជាប់បានមករករឿងជនរងគ្រោះជាអ្នករស់នៅជិតខាងនិងបានយកដុំថ្មជាច្រើនដុំគប់ជនរងគ្រោះត្រូវចំជើងខាងឆ្វេង និងត្រូវចំជញ្ជាំង និងដំបូលផ្ទះជនរងគ្រោះបណ្តាលឲ្យរងការខូចខាតពីរកន្លែង។
ដោយទ្រាំនិងទង្វើដដែលៗរបស់ជនសង្ស័យលែងបាន ទើបជនរងគ្រោះបានប្តឹងមកសមត្ថកិច្ចប៉ុស្តិ៍ស្វាយរលំ ជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងបញ្ជូនមកអធិការដ្ឋានចាត់ការតាមនីតិវិធីតែម្តង៕

មតិយោបល់