(ភ្នំពេញ) ៖ ពិតណាស់ admin ជីងចក់ អ្នកអត្ថាធិប្បាយព័ត៌មានកីឡាល្បីឈ្មោះម្នាក់ ទើបនឹងរៀបការ កាលពីចុងឆ្នាំ ២០២១ កន្លងទៅនេះ ជាមួយនឹង នារីអតីតបេក្ខភាពតារាម៉ូដែល រូបសម្រស់ស្អាតមិនចាញ់តារា ហើយជាអ្នកមានស្តុកស្តម្ភទៀត។
យ៉ាងណាមិញ ក្រោយរៀបការបានតែ ៥ខែសោះ អ្នកទាំងពីរក៏ដើរដល់ផ្លូវបែកបាក់ ជាក់ស្តែងបន្ទាប់ពីសម្រេចលែងលះ មានក្រដាសស្នាមហើយនោះ អតីតភរិយា ក៏ទម្លាយថា ការលែងលះនេះ បណ្តាលមកពី ចរឹតព្រាននារីលេងស្រីម្តងហើយម្តងទៀតរបស់រូបលោក។
ផ្ទុយទៅវិញ ស្រាប់តែថ្មីៗនេះ admin ជីងចក់ ហាក់លែងនៅស្ងៀមចេញមកប្រតិកម្មតបវិញ យ៉ាងខ្លាំង ក្រោយពេល ដែលអតីតភរិយា បានលើកឈ្មោះអ្នកម្តាយនិងប្អូនស្រី ចូលក្នុងផ្ទាល់ខ្លួន ដោយក្នុងនោះ រូបលោកធ្វើឲ្យ ហ្វេនៗសង្ស័យ ចង់បង្ហើបប្រាប់ថា ទំនាក់ទំនងនេះត្រូវដើរដល់ផ្លូវបញ្ចប់ មិនមែនមូលហេតុខ្លួនមានស្រីជាធំនោះឡើយ ប៉ុន្តែ អតីតភរិយាកំពុងមានជនទី៣ ចាក់ជើងពីក្រោយខ្នង។
ដោយក្នុងនោះ គេក្រឡេកឃើញរូបលោក តបនឹងការបញ្ចេញមតិពីមហាជន យ៉ាងដូច្នេះថា «រឿងធំដោយសារ អាចាក់រុក ឲ្យអ.ញបែកបាក់គ្នានឹង មិនអីទេ អាណាខ្លះនាំគ្នា មកជញ្ជូនឥវ៉ាន់ក្នុងផ្ទះ ពេលអញមិននៅ កុំថារួចខ្លួន កាមេរ៉ាមានទេ»៕
មតិយោបល់