ព័ត៌មានសិល្បៈ និងកម្សាន្ត

ពូកែ ល្បីថាបែកគ្នាពេក ពេលនេះ ដួង ម៉ានិច និង ថៃ អតិជាតិបុត្រ ចេញវីដេអូខ្លី មួយស្រាយចម្ងល់

(ភ្នំពេញ)៖ មួយរយ:ពេលមុន ព័ត៌មានចចាមអារ៉ាមជាច្រើនបានចុះផ្សាយថា តារាសម្តែងស្រី ដួង ម៉ានិច និង ថៃ អតិជាតិបុត្រ បានបែកគ្នាហើយដោយសារឪពុកម្តាយមិនគាំទ្រស្នេហារបស់អ្នកទាំង២ ដោយសារពួកគេមានវ័យខុសគ្នាច្រើនពេក។

ទន្ទឹមនឹងមិនដែលឃើញមានវត្តមានជាមួយគ្នាខុសធម្មតា ស្របពេលដែលពួកគេក៏មិនមានបកស្រាយពាក់ព័ន្ធនឹងរឿងនេះទៀតសោត សុខៗក៏លេចវត្តមានរបស់ បុត្រ សាជាថ្មីដោយលោកបានបញ្ជាក់ថា ភាពស្ងប់ស្ងាត់របស់លោកមួយរយ:នេះដោយសារលោកជួបគ្រោះថ្នាក់បាក់ឆ្អឹងដងកាំបិត ដូចនេះសូម្បីតែអ្នកគាំទ្រជាច្រើនឆាតមកសួរដើម្បីចង់ដឹងការពិតក៏លោកមិនទាន់បានឆ្លើយតបនៅឡើយ។

ការជួបគ្នាសាជាថ្មីរវាង ដួង ម៉ានិច្ច និង ថៃ អតិជាតិបុត្រ កាលពីម្សិលមិញនេះបានធ្វើឱ្យអ្នកគាំទ្រអ្នកទាំង២បានធូរស្រាលចិត្តឡើងវិញ ហើយគ្រប់គ្នាក៏សង្ឃឹមថាតារាប្រុសវ័យក្មេងរូបនេះនឹងអាចជាសះស្បើយឆាប់ៗនេះផងដែរ៕

 

//www.tiktok.com/@doungmanich3333/video/7093480831712316698?is_from_webapp=1&sender_device=pc

មតិយោបល់